កញ្ញា សំណាង អេលីណា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៩ ត្រូវគេសម្គាល់ថា កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ដោយភាពស្រស់ស្អាតនេះត្រូវសាមីខ្លួនឱ្យដឹងថា ជាភាពស្រស់ស្អាតពីធម្មជាតិ មិនមែនដោយសារការវះកាត់កែសម្ផស្សអ្វីនោះឡើយ។


អេលីណា បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកក្នុងថ្ងៃដើរកម្រាលព្រំក្រហមកម្មវិធី PMA 2023 ថា ភាពស្រស់ស្អាតរបស់នាងកើតចេញធម្មជាតិពិតៗ ទើបនាងទទួលការសរសើរជាញឹកញាប់ពីមនុស្សជុំវិញខ្លួន រួមទាំងផលិតករ និងបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ។ បវរកញ្ញាសម្រស់ស្រស់សោភារូបនេះបន្តថា ការដែលនាងស្រស់ស្អាតបែបនេះ គឺដោយសារផ្លូវចិត្តនាងល្អគ្មានអ្វីមករំខាន បូករួមតិចនិកថែរក្សាសម្រស់ខ្លះៗ ដូចជា ការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារឱ្យល្អ (ហូបស្អាត ហូបអាហារដែលល្អចំពោះសុខភាព ហូបទឹកឱ្យច្រើន) និងគេងឱ្យស្កប់ស្កល់។


ងាកមកការងារសិល្បៈវិញ អេលីណា ឱ្យដឹងថា នាងបានផ្អាកមិនទទួលថតរឿងភាគមួយរយៈ យកពេលធ្វើការងាររកស៊ីនៅក្រៅសិល្បៈ និងដើម្បីផ្តោតលើការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ។
បើទោះបីជា សំណាង អេលិណា ប្រកាសផ្អាកថតរឿងមួយរយៈ ប៉ុន្តែបណ្តាហ្វេនផេកគាំទ្រវិស័យប្រកួតប្រជែងសម្រស់ នៅតែដាក់នាងចូលក្នុង wish list បេក្ខភាពដែលគេចង់ចូលប្រកួត MUC 2023 ព្រោះគេមើលឃើញពីភាពស្រស់ស្អាត សក្ដានុពល និងសមត្ថភាពរបស់នាង។ តែការសម្រេចចិត្តវិលមកប្រកួតប្រជែងសម្រស់ម្តងទៀតឬយ៉ាងណា មានតែរង់ចាំមើលធ្វើបច្ចុប្បន្នភាពរបស់ សំណាង អេលីណា លើទំព័រហ្វេសប៊ុករបស់នាង៕




























Account
Security
Favourite Content