សុគន្ធ នីសា ចែករំលែករូបមន្ត និងគន្លឹះក្នុងការស្លៀកពាក់​ចូលរួមកម្មវិធី មើលទៅឃើញស្អាត

សម្រាប់​មនុស្ស​ស្រី​ ការ​រៀប​ចំ​ខ្លួន​ឱ្យ​ត្រូវ​​ទៅ​​និង​កម្ម​វិធី​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ ស្រប​ជា​មួយ​គ្នា​នេះ​ដែរ​​​ អ្នក​នាង ​សុគន្ធ នីសា ​បាន​បង្ហើប​ប្រាប់​ពី​​គន្លឹះ​​ និង​ចែក​រំលែក​រូបមន្ត​ក្នុង​ការ​ជ្រើស​រើស​សម្លៀកបំពាក់ ​ក៏​ដូច​ជា​ការ​ស្លៀក​ពាក់​បែប​ណា​ឱ្យ​សក្ដិសម​ដើម្បី​ចូល​រួម​ក្នុង​​កម្មវិធី​​ផ្សេង​ៗ​។

​ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​ស្លៀក​ពាក់​​​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ៗ​ ណា​មួយ​នេះជា​រដូវ​​​​រៀប​អាពាហ៍ពិពាហ៍​ពិពាហ៍​ផង​នោះ​ អ្នក​នាង សុគន្ធ នីសា តារា​ចម្រៀង​​សំឡេង​ផ្អែម​ស្រទន់​ បាន​​ចេញ​មុខ​បង្ហើប​ប្រាប់​ពី​រូប​មន្ត​ថែ​រក្សា​សម្រស់​ ក៏​ដូច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើស​រើស​សម្លៀកបំពាក់​ឱ្យ​ស័ក្ដិសម​ជាមួយ​ដង​ខ្លួន​។​ ​អ្នក​នាង​បាន​រៀប​រាប់​ថា​ «​ជា​ដំបូង​ត្រូវ​​ចេះ​សង្កេត​មើល​​​ទៅ​លើ​រូប​រាង​ ហើយ​ត្រូវ​ចេះ​ច្នៃសម្លៀកបំពាក់ដោយ​បង្ហាញ​នូវ​កន្លែង​ដែល​ស្អាត​ និង​ទាក់​ទាញ​​​»​ ​។​ បន្ថែម​ពី​នេះ​ អ្នក​នាង​បាន​​ប្រាប់​ទៀត​ថា​ «​ចាំ​បាច់​បំផុត​ត្រូវ​រក្សា​ទម្ងន់​ឱ្យ​បាន​ថេរ​ កុំ​ហូប​តាម​ឃ្លាន​ ឬ​តាម​ចំណង់ ព្រោះ​ថា​ប្រសិន​បើ​បណ្ដោយ​ឱ្យ​ធាត់​ខ្លាំង​គឺ​ពិបាក​​​ក្នុង​ការ​ស្លៀក​ពាក់​ ​ហើយ​ក៏​ប៉ះ​ពាល់​សុខ​ភាព​ផង​ដែរ​»​។

តារា​ចម្រៀង​ដែល​មិន​ព្រម​ចាស់​​រូប​នេះ​​ ក៏​បាន​ចែក​រំលែក​បន្ថែម​ទៀត​ថា សម្រាប់​ការ​សម្រក​គីឡូ​គួរ​ជ្រើស​យក​ការ​ហាត់​ប្រាណ​ ​និង​ការ​គ្រប់​គ្រង​របប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយជា​ការ​ពិត​អ្នកនាង​​តែង​ហាត់​ប្រាណ​ជា​ប្រចាំ​ ទោះ​មិន​បាន​រាល់​ថ្ងៃ ​​ហោច​ណាស់​ក៏ ​៣​ ដង​ក្នុង​១​សប្ដាហ៍​ដែរ​។ ម្ចាស់​បទ “ផ្ការីក​ក្បេរ​សន្សើម​ទឹកភ្នែក” បានណែនាំឱ្យហាត់ជាមួយគ្រូជំនាញ មុនជ្រើស​យក​ការ​ហាត់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ មួយ​ទៀត​គឺ​របប​អាហារ ​អ្នក​នាង​ញ៉ាំ​តិច​ តែ​ជា​អាហារ​សម្បូរ​​ប្រូតេអ៊ីន និង​វីតាមីន ព្រោះអាហារទាំងនោះ​ជួយ​ទ្រ​ទ្រង់​រាង​កាយ ​និង​ធ្វើ​ឱ្យ​ស្បែក​ហាប់​ណែន​ និង​ភ្លឺ​ថ្លា​។ សុគន្ធ នីសា បាន​បញ្ជាក់​ប្រាប់​ច្បាស់​ៗ​ថា ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ស្អាត​ និង​មាន​ភាព​ស្អាត​រៀងៗ​ខ្លួន​៕​​​​

វីដេអូចែករំលែករូបមន្តនិងគន្លឹះក្នុងការចូលរួមកម្មវិធីអាពាហ៍ពិពាហ៍​ពិពាហ៍ https://www.facebook.com/Nisavlog11/videos/1397133791167093



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ