សម្រាលកូន មិនទាន់បានប៉ុន្មានផង ឱក សុគន្ធកញ្ញា ទទួលការងារ BA មួយទៀតបាត់!

ក្រោយ​ទទួល​បានចំណងដៃ​កូនប្រុស​ទី​២​ ដ៏គួរឱ្យស្រលាញ់ត្រឹម​មួយ​ខែ ​​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​អ្នក​នាង​ ឱក​ សុគន្ធ​កញ្ញា​ ចាប់​បាន​ឱកាស​ក្លាយ​ជា ​ទូត​សុឆន្ទៈ​ផលិតផល​សុខ​ភាព​ក្នុង​ស្រុក​មួយ​ដែល​ពេញ​និយម​ និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​។​

​ឱក ​សុគន្ធ​កញ្ញា​ ជា​​​តារា​ចម្រៀង​​ដែល​​រក្សា​​បាន​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​យ៉ាង​​ល្អ​​តាំងពី​នៅ​លីវ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​​។​ គិត​មក​ដល់​ពេល​នេះ​អ្នក​នាង​មាន​វ័យ​ជិត​ចូល ​៤០ ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែសម្រស់​​គឺ​នៅ​តែ​ស្អាត ​ថែមទាំង​ទទួល​បាន​ការ​គាំទ្រ​មិន​ដាច់​ពី​សំណាក់​មហាជន​ និង​ហ្វេន​ៗ​របស់​អ្នក​នាង​ផ្ទាល់​។ ​ថ្មី​ៗ​នេះដែរ​ ​តារា​ចម្រៀង​ល្បី​រូប​នេះ​​​ក៏​បាន​ទទួល​នូវ​ឱកាស​ការងារ​បន្ថែម​ពី​លើ​ការងារ​សិល្បៈ​របស់​អ្នក​នាង​​គឺ​ក្លាយ​ជា​ទូត​សុឆន្ទៈ​ផលិត​ផល​សុខភាព Jelly Fiber របស់​ក្រុម​ហ៊ុន​HSO​​ ។

អាច​ថា​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​របស់ម្ចាស់​បទ «ស្រលាញ់​គឺលះបង់» ក្រោយ​ទទួល​បាន​​កូន​ប្រុស​ទី​២ អ៊ឹង រិទ្ធីបញ្ញា ហៅ Presley​។ គួរ​ឱ្យ​ដឹង​ដែរ​ថា​អ្នក​នាង​ជា​តារា​ចម្រៀង​ល្បី​ល្បាញមួយ​រូប ទោះ​ជា​មួយ​រយៈក្រោយ​នេះ​ពុំ​ទាន់​មាន​ចម្រៀង​ថ្មី ដោយសារ​ជាប់ភារកិច្ច​ជា​ម្ដាយ​ដ៏​ល្អ​មើល​ថែទាំ​កូន​ៗ ក៏​អ្នកនាង​នៅតែ​មាន​ការងារ​ផ្សេងៗ​បន្តបន្ទាប់​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨