​ត្រៀមហ៊ោ ត្រៀមសប្បាយឱ្យណាណី! GANZBERG សង្រ្កាន្តឆ្នាំថ្មី ៣ទីតាំងធំៗដំណាលគ្នា

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំរោង ឆ្នាំដ៏មានតេជះឬទ្ធីអំណាច ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអឺងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅតំបន់ត្រជាក់ចិត្តចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ១០ យប់។ មួយឆ្នាំមានតែម្តង វាជាពេលវេលាដែលមិនអាចខកខានបាន។

ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏មហាអស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់​ ប្រមូលផ្ដុំ សុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper  DJ ល្បីៗ ដែលកំពុងពេញនិយម និងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ។ សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង រាំលេងអបអរថ្ងៃដ៏ពិសេស ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្ដង់ដារខ្ពស់ GANZBERG សង្រ្កាន្តឆ្នាំថ្មី 2024  នៅថ្ងៃទី 14-16  ខែមេសារ ឆ្នាំ2024 នៅ3 ទីតាំងតំណាលគ្នា​។ ក្នុងនោះ ទីតាំងទី1 នៅបរិវេណរង្វង់មូលលោកតាដំបងក្រញ៉ូង ខេត្តបាត់ដំបង ទីតាំងទី2 នៅបរិវេណមាត់ស្ទឹងសៀមរាប និងទីតាំងទី3 ក្នុងបរិវេណផ្សារទំនើបដារុហ្វា ទល់មុខជីងប៉ី ចំងាយ២០០ម៉ែត្រ ពីរង្វង់មូលតោ២ ខេត្តព្រះសីហនុ ។

នេះជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលពុកម៉ែបងប្អូនទន្ទឹមរង់ចាំនូវផ្ទាំងទស្សនីយភាពសំបូរបែប ហើយក៏មានការតាំងពិព័រណ៍ម្ហូបអាហារ និងទំទិញជាតិ អន្តរជាតិគ្រប់ប្រភេទផងដែរ អ្វីដែលរឹតតែអស្ចារ្យនោះក៏មានកម្មវិធីលេងល្បែងប្រជាប្រិយគ្រប់ទម្រង់ ជាពិសេសរាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តផងដែរ។ តស់! នៅចាំអីទៀតណាត់សក់វែង សក់ខ្លី ពួកម៉ាកល្អ ធីមបងប្អូនល្អ កាន់ដៃគ្នា ចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធី GANZBERG សង្រ្កាន្តឆ្នាំថ្មី 2024 ទាំងអស់គ្នា។ គួបញ្ជាក់ផងដែរថា GANZBERG សង្រ្កាន្តឆ្នាំថ្មី 2024 និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV,BTV,PNN និង Facebook Page Beer GANZBERG៕

GANZBERG ស្រលាញ់តន្ត្រី!

GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍!

GANZBERG ស្រលាញ់ពួកម៉ាកល្អ! ស្រលាញ់ពួកម៉ាកល្អ ញុំា GANZBERG!

សូមពិសារដោយការទទួលខុសត្រូវ!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយចេញពីមន្ទីរពេទ្យ Samantha Ko សម្រេចចិត្តទម្លាយមូលហេតុនៅពីក្រោយការដុះដុំពកលើកញ្ចឹង ក

បន្ទាប់ពីទទួលពានរង្វាន់ជា «តួរងស្រីឆ្នើមរបស់ TVB ឆ្នាំ ២០២៣» ក្នុងរឿង The QUEEN of News ហើយបានធ្វើឱ្យតារាស្រី Samantha Ko

ចិត្ត កញ្ចនា តំណាងសិល្បករកម្ពុជា ចូលរួមកម្មវិធី ROUND FESTIVAL នៅកូរ៉េ

ឆ្នាំនេះ ចិត្ត កញ្ចនា ក្លាយជា​សិល្បករ​កម្ពុជា​ដែល​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង គឺ ROUND FESTIVAL។ ម្ចាស់​បទ «អ្នក​ដទៃ» បាន​បង្ហាញ​ពី​ដំណឹង​ល្អ​នេះ​ដល់​អ្នក​គាំទ្រ

ប៉ុន សុរ៉ាវត្តី មិនខ្លាចធ្លាក់កូដ ពេលបើកចំហទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ជនជាតិសិង្ហបុរី

ទោះបីជាកន្លងមកធ្លាប់មានមតិអវិជ្ជមានលើកឡើងអំពីការបើកចំហទំនាក់ទំនងស្នេហាអាចធ្វើឱ្យធ្លាប់ប្រជាប្រិយភាពរបស់​អ្នកសិល្បៈ ក៏បវរកញ្ញារូបស្រស់ ប៉ុន សុរ៉ាវត្តី ម្ចាស់មកុដ

រឿងដែលព្រះនាង ជេនណា សម្តែងជាប់ជា International Film មានអ្នកមើលច្រើនជាងគេនៅមីយ៉ាន់ម៉ា 

មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ «បណ្ដាសានាងរាត្រី» ដែល ព្រះនាង នរោត្តម ជេនណា ចូលរួមសម្តែងក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. កាលពីយប់

ជិតដល់ថ្ងៃការ តារាសម្ដែង Ma Dong Seok ទម្លាយអារម្មណ៍ជ្រាលជ្រៅចំពោះភរិយាដែលតស៊ូជាមួយគ្នាតាំងពីក្រលំបាក

តារាសម្ដែងប្រុសកូរ៉េ Ma Dong Seok ដែលជាតួឯកក្នុងសែស្រលាយរឿងប៉ូលីសស៊ើបអង្កេត “The Roundup” ថ្មីៗនេះបានចែករំលែកអារម្មណ៍ដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះភរិយារបស់

ទោះរៀបការយូរឆ្នាំប៉ុណ្ណា ប្ដីប្រពន្ធតារាហុងកុងជើងចាស់ Chilam Cheung បណ្ដើរគ្នាដើរផ្សារយ៉ាងផ្អែមល្ហែម

ថ្មីៗនេះគូស្នេហ៍ដែលសុទ្ធតែជាកំពូលតារាសម្ដែងប្រចាំហុងកុងគឺ Chilam Cheung និង Anita Yuen ត្រូវបានគេប្រទះឃើញថាអ្នកទាំងពីរបានចំណាយ

តស៊ូរាប់ទសវត្សរ៍! ទីបំផុត កុំកុំ បានឡើងតំណែងជាតួឯកនៅហូលីវូដក្នុងរឿង “John Wick” វគ្គថ្មី

កំពូលតារាសម្ដែងហុងកុង Donnie Yen (កុំកុំ) បានសម្រេចជោគជ័យមួយជំហានទៀតនៅហូលីវូដ ខណៈដែលលោកគ្រោងនឹងសម្តែងជាតួឯកក្នុងភាពយន្ត spinoff ថ្មីមួយពីស៊េរីរឿង

កម្មវិធីបង្ហាញម៉ូដឈុតក្នុង Victoria’s Secret ត្រលប់មកវិញហើយ សម្រាប់រដូវស្លឹកឈើជ្រុះ 2024

កម្មវិធីបង្ហាញម៉ូដខោអាវ Victoria's Secret កាលពី​មុន គឺជា​ទី​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន​របស់​ម៉ាក​យីហោ​មួយ​នេះ ព្រោះ​បាន​ទស្សនា​ម៉ូដ​ថ្មី​ដែល​មាន​បន្ថែម​ការ​តុបតែង​ប្លែក​ៗ និ

វិលត្រឡប់ម្ដងនេះ ឱក សុគន្ធកញ្ញា នៅតែស្អាតខ្ញង់មិនប្រែ បើទោះសម្រាលកូនបានជាង ២ ខែ

បើ​ទោះ​ជា​ទើប​សម្រាល​កូន​ទី​២ ក៏​ពិតមែន តែ​តារា​ចម្រៀង​ស្រី​សំនៀង​ផ្អែម ឱក សុគន្ធកញ្ញា បាន​វិល​ត្រឡប់​មក​កាន់​ការងារ​វិញ​ជា​ធម្មតា​ហើយ តែ​មិនមែន​ការ​ចេញ​បទ​ចម្រៀង​អ្វី​ឡើយ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *