ក្លាយជា BA លើកទី១ នេន ទុំ ពេលពាក្យបែបនេះ ទៅកាន់ ម៉ាដាម ដា

តារា​ចម្រៀង នេន ទុំ ទើប​ក្លាយជា BA របស់​ផលិតផល​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្រោយ​ពី​ទទួល​បាន​តំណែង​ដ៏​ល្អ និង​មានកិត្តិយស​មួយ​នេះ​រួច​មក ម្ចាស់​បទ «នែ!​ កូន​» សម្ដែង​ក្ដី​រំភើប​មួយ​នេះ លើ​បណ្ដាញ​សង្គម ព្រម​ទាំង​ពោល​ពាក្យ​ទាំង​នេះ ទៅ​កាន់​អរគុណ​ទៅ​ម្ចាស់​ផលិតផល ដែល​លោក​ទើប​ក្លាយ​ជា​អ្នក​តំណាង។

ថ្មី​ៗ​នេះ នេន ទុំ ទើប​ក្លាយ​ជា BA ឲ្យ​ផលិតផល​ថ្នាំ​ដុស​ធ្មេញ​របស់​ក្រុមហ៊ុន ម៉ាដាមដា ដែល​ជា​ក្រុមហ៊ុន​មាន​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​ប្រភេទ។ ក្រោយ​ទទួល​បាន​ការងារ​ដ៏​មាន​កិត្តិយស​នោះ​ហើយ តារា​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពង់ចាម​រូប​នេះ បាន​បង្ហោះ​សារ​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​យ៉ាង​វែង​អន្លាយ។

ក្នុង​ការ​ងារ​​ជា BA លើក​ដំបូង​នេះ​ដែរ ម្ចាស់​បទ «ប្រកាសរកសង្សារ» ពិតជា​មាន​អារម្មណ៍​ល្អ និង​រីករាយ​ខ្លាំង ហើយ​សំណេរ​រៀបរាប់​បាន​បង្ហាញ​ពី​ក្ដី​រំភើប​នោះ​ថា “គេង​ញញឹម​ពេញ​មួយ​យប់​ហើយ​បងប្អូន​អើយ ប្អូន​ស្រី​ MADAM DA បាន​រៀប​ចំ​ការ​ទទួល​រូប​ខ្ញុំ​ក្នុង​នាម​ជា BAទូត​សុឆន្ទៈ​ជំនាន់​ថ្មី ថ្នាំ​ដុះ​ធ្មេញ Da Colla Smile អាច​និយាយ​បាន​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​សំរាប់​ជីវិត​ខ្ញុំ ដែល​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស ដ៏​ធំធេង​យ៉ាង​នេះ តទៅ​មុខ​ខ្ញុំ នឹង​ខំ​ធ្វើ​ការងារ​មួយ​នេះ ឲ្យ​សម​និង​ការ​ផ្ដល់​ជូន​របស់​ប្អូន​ស្រី​ចំពោះ​រូប​នេះ អរគុណ​អ្នក​ម៉ែ​ជា​ទី​ស្រឡាញ់​ដែល​បាន​ផ្តល់​កំណើត និង​ការ​មើល​ថែ​កូន​រហូត​មក អគុណ​ប្អូន​ស្រី @MADAMDAដែល​ប្អូន​បាន​ផ្តល់​ឱកាស​ការងារ​ដ៏​ល្អ​មួយ​នេះ​សំរាប់​បងអរគុណ​បង​ប្អូន​អ្នកគាំ​ទ្រ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​រូប​ខ្ញុំ​មាន​ថ្ងៃ​ពិសេស​នេះ​“។

ក្នុង​ពិធី​ទទួល BA ថ្មី​នោះ​ឃើញ ខាង​ក្រុមហ៊ុន​បាន​រៀបចំ​ទទួល​ស្វាគមន៍​យ៉ាង​ធំដុំ មាន​ស្ថាប័ន​ព័ត៌មាន ព្រម​ជាមួយ​កម្មវិធី​ទទួល​ទាន​អាហារ ដែល​អញ្ជើញ​អ្នក​ជំនួញ​ជាច្រើនជា​មូលហេតុ​ធ្វើឲ្យ​បុរស​សង្ហា​បែប​ខ្មែរ​អង្គរ​រូប​នេះ មាន​ក្ដី​រំភើប ហើយ​កន្លង​មក ម៉ាដាម ដា ធ្លាប់​ជា​អ្នក​ឧបត្ថម្ភ​ក្នុង MV បទ​ចម្រៀង « បើកទំព័រសាស្រ្តា​ »។

ក្រោយ​ក្លាយ​ជា​ BA របស់​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ទាំង​នៅ​ខ្មែរ និង​ថៃ​រូប​នេះ​រួច ហ្វេន​ៗសង្ឃឹម​ថា នេន ទុំ នឹង​អាច​ផលិត​បទ​ចម្រៀង​បាន​កាន់តែ​ល្អ​ និង​ច្រើន​ជាង​មុន ដើម្បី​បំពេញ​ចិត្ត​មហាជន ដែល​តែងតែ​គាំទ្រ​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​