កញ្ញា Sheynnis Palacios បានមកទស្សនកិច្ចនៅកម្ពុជា ហើយម្ចាស់មកុដ Miss Universe 2023 រូបនេះបានទៅទស្សនាប្រាសាទអង្គរវត្ត ថែមទាំងបានគ្រងឈុតអប្សរាខ្មែរជាមួយ ចន សុទីម៉ា Miss Universe Cambodia 2023 យ៉ាងស្រស់ស្អាតថែមទៀតផង។

ជាធម្មតាសម្រស់របស់ Sheynnis ស្រស់ស្អាតស្រាប់ទៅហើយ តែពេលគ្រងឈុតអប្សរាទៅ នាងរឹតតែស្រទន់ គយគន់មិនចេះជិនណាយ បូករួមសម្បុរស្បែកសណ្ដែកបាយដូចខ្មែរទៀត នរណាក៏លាន់មាត់សរសើរថាស្អាតដូចទេពអប្សរពិតៗតែម្ដង។ ក្រៅពីបានគ្រងឈុតអប្សរាខ្មែរ Sheynnis Palacios បានគ្រងសំពត់សារបាប់ពានាស្បៃ យ៉ាងសមសួន មើលទៅល្អឥតទាស់ត្រង់កន្លែងណា។
Miss Universe 2023 ដែលជាជនជាតិ នីការ៉ាហ្គា ទទួលបានការស្វាគមន៍ខ្លាំងពីសំណាក់បវរកញ្ញា និងអ្នករៀបចំកម្មវិធីនៅខ្មែរ។ មិនតែប៉ុណ្ណោះរូបភាព Sheynnis Palacios បង្ហោះលើបណ្ដាញសង្គមអ្នកគាំទ្រ និងផេកធំដែលគាំទ្រវិស័យបវរកញ្ញា សរសើរនាងដែលគ្រងឈុតនោះ បង្ហាញពីភាពថ្លៃថ្នូរ និងឆើតឆាយនៃអប្សរារបស់ខ្មែរ។
សម្រាប់បវរកញ្ញាវ័យ ២៣ ឆ្នាំរូបនេះ ក៏បានចែករំលែករូបភាពដ៏ស្រស់ស្អាតនៃឈុតអប្សរានោះលើ IG ផ្ទាល់ខ្លួនដែរ ហើយអ្នកគាំទ្រប្រដូចសម្រស់នាងជាស្រីសួគ៌។ នេះក៏ជាការចូលរួមជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌គ្មានពីរ របស់កម្ពុជាទៅកាន់សាកលលោក៕ ចង់ដឹងថា Sheynnis ស្រស់ស្អាតកម្រិតណា ពេលគ្រងឈុតអប្សរានោះ ទស្សនារូបភាពខាងក្រោមនេះ៖































Account
Security
Favourite Content