តារាសម្ដែង និងជាពិធីការិនី សុខ សោមាវត្តី មួយរយៈនេះឃើញថាឃ្លាតឆ្ងាយពីក្រសែភ្នែកមហាជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនសូវទទួលការងារសិល្បៈផ្នែកសម្ដែងច្រើនដូចមុនឡើយ ដោយយកវេលាជាមួយគ្រួសារ ពិសេសកូនស្រីតែមួយបណ្ដូលចិត្តរបស់នាងតែម្ដង។



ឃើញថា សោមាវត្តី បើទោះជាមិនសូវមានសកម្មភាពផ្សេងៗលើបណ្ដាញសង្គមក៏ពិតមែន ដោយយូរៗទើបបង្ហោះរូប តែសម្រស់នាងនៅស្អាតដដែលគ្មានប្រែឡើយ។ Freshie Girl លេខ២ ជំនាន់ទី ៥ ឆ្នាំ ២០០៦ រូបនេះ ទើបបានបង្ហោះរូបភាពថ្មីៗ ក្រោយបានទៅវត្តជាមួយកូនស្រី ធ្វើឲ្យអ្នកគាំទ្របានឃើញសម្រស់ទាំងម្ដាយកូន ស្អាត ហើយមុខដូចគ្នាគ្មានចន្លោះ។
តួឯកស្រីក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» សុខ សោមាវត្តី មានកូនស្រីឈ្មោះ ចាស្មីន មកដល់ពេលនេះមានវ័យជាង ១១ ឆ្នាំ តែនាងធំធាត់លឿន សឹងតែប៉ុនម្ដាយទៅហើយ។ បើនិយាយពីសម្រស់វិញ ដូចម្ដាយទាំងទម្រង់មុខ និងពណ៌សម្បុរតែម្ដង ធ្វើឲ្យនរណាៗក៏សរសើរដែរពីរបៀបចិញ្ចឹមកូនរបស់អ្នកនាង។



គួរបញ្ជាក់ថា តាំងពីបែកបាក់ស្នេហាចុងក្រោយមកឃើញថា សុខ សោមាវត្តី ស្ងៀមស្ងាត់ច្រើន ហើយក៏មិនសូវចេញមុខមាត់ច្រើនឡើយ។ តែតារាស្រីរូបនេះ នៅបន្តការងារសិល្បៈធម្មតា មិនបានទន់ជ្រាយឡើយ ដោយយកពេលកាត់ចិត្ត និងកសាងស្នាដៃក្នុងអាជីពវិញ៕































Account
Security
Favourite Content