សឿ សុធារ៉ា ដង្ហើយសុំផលិតករ ឬបណ្តាក្រុមហ៊ុន ផ្តល់ឱកាសការងារឱ្យនាង និងកូនស្រី

ក្រោយជីវិតឆ្លងកាត់ព្យុះភ្លៀង​រឿងបំណុលលុយតុងទីន រហូតវង្វេងវង្វាន់បាត់បង់ស្មារតី ក្រោយ​អ្នក​ម្ដាយ​ទទួល​មរណភាព ពេលនេះសុខភាពផ្លូវកាយ-ផ្លូវចិត្តរបស់តារាសម្តែងឆ្នើម សឿ សុធារ៉ា ហាក់ប្រសើរឡើងវិញច្រើន។ ដោយថ្មីៗនេះអ្នកនាងបានបង្ហាញវត្តមានក្នុងពិធីសម្ពោធខ្សែភាពយន្តភាគបុរាណខ្មែររឿង «ម្ចាស់កីតម្បាញ» និងបានបង្ហាញមុខក្នុងកិច្ចសម្ភាសន៍សិល្បៈមួយ គ្រប់គ្រងដោយ ពិធីករ លោក អៀង វិច្ឆ័យ ថែមទៀតផង។ ទឹកមុខ សុធារ៉ា មើលទៅស្រស់ថ្លាជាងមុនច្រើន រីឯការចងចាំក៏ត្រឡប់មកល្អប្រសើរជាងអំឡុងពេលអ្នក​មាន​គុណ​ទទួលអនិច្ចកម្ម។

តារាសម្តែងស្រីឆ្នើមរូបនេះរៀបរាប់ថា ក្រោយទទួលការព្យាបាលអស់មួយរយៈ ពេលនេះស្ថានភាពសុខភាពនាងប្រសើរឡើងច្រើនហើយ តែជើងរបស់នាងនៅមិនទាន់ជាសះស្បើយដូចដើមទេ ពោលគឺនៅទន់ជើង មិនអាចឈរយូរលើសពីកន្លះម៉ោងនោះទេ។

ដោយមើលឃើញថា ស្ថានភាពសុខភាពបានល្អប្រសើរឡើងច្រើន សឿ សុធារ៉ា ក៏មានបំណងចង់ទទួលធ្វើការងារសិល្បៈវិញខ្លះៗ ដើម្បីបានចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ត្រឡប់មកលើកនេះ សុធារ៉ា មិនមែនមកម្នាក់ឯងទេ តែអ្នកនាងបាននាំយកកូនស្រីច្បងចូលមកប្រឡូកវិស័យសិល្បៈជាមួយគ្នា តាមរយៈការសម្តែង និងការច្រៀង។

អ្នកនាងបានបើកឱកាសឱ្យ កុមារី សាពូន ដារ៉ាភិមាន ដែលជាកូនស្រីច្បងចូលថតរឿង ២ រួចមកហើយ គឺទី១ រឿង «កាល័យ» និងរឿង «ម្ចាស់កីតម្បាញ»។ ក្រៅពីនាំ ភិមាន មកសម្តែងភាពយន្ត សុធារ៉ា ក៏ចង់ឱ្យកូនស្រីមានឱកាសបានថតស៉្បតពាណិជ្ជកម្ម និងមានគេហៅច្រៀងតាមកម្មវិធីផ្សេងៗផងដែរ។ ឆ្លៀតក្នុងឱកាសនេះ តារាសម្តែងពោរពេញដោយទេពកោសល្យ សឿ សុធារ៉ា ក៏បានដង្ហើយសុំឱ្យបណ្តាផលិតកម្មភាពយន្តក្នុងស្រុកផ្តល់ឱកាសឱ្យនាង និងកូនស្រីបានរួមសម្តែង ដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិតបន្តទៀត។ មួយទៀតនោះ អ្នកនាងក៏ទទួល Live ផលិតផលផ្សេងៗទៅតាមលទ្ធភាពផងដែរ​ ប្រសិនបងប្អូនជាម្ចាស់ផលិតផលផ្តល់ឱកាសឱ្យ។

ដ្បិតពេលនេះ អ្នកនាងដឹកដៃកូនស្រីចូលប្រឡូកសិល្បៈពេញទំហឹងក៏ពិតមែន ប៉ុន្តែអ្នកនាងបានផ្តាំមិនឱ្យកូនស្រីបោះបង់ការសិក្សានោះទេ មានតែជំរុញកូនរៀនឱ្យបានខ្ពង់ខ្ពស់ កុំឱ្យជីវិតថ្ងៃមុខជួបរឿងអភ័ព្វដូចអ្នកនាង។

សូមជម្រាបថា សាពូន ដារ៉ាភិមាន កូនស្រីច្បងក្នុងចំណោមកូនប្រុស-ស្រី ២ នាក់ ជាដំណក់ឈាមរួមគ្នារវាង សឿ សុធារ៉ា និងអតីតស្វាមី សាពូន មីដាដា។ ដោយមានឈាមជ័រជាអ្នកសិល្បៈជោគជាំតាំងពីកំណើត ភិមាន មានទេពកោសល្យសិល្បៈពេញខ្លួន ទាំងការសម្ដែង និងច្រៀងបានយ៉ាងពីរោះរណ្តំ ព្រម​ទាំងមានសមត្ថភាពអាចលេងភ្លេងបានយ៉ាងល្អថែមទៀតផង។ កន្លងមក អ្នកដឹកនាំរឿង កៅ សីហា ធ្លាប់លើកឡើងថា កូនស្រី របស់​ម្ចាស់​បទ “និយមន័យស្នេហ៍” ជាគ្រាប់ពេជ្រដែលលោកកំពុងច្នៃ ហើយ​ជឿជាក់ថា វត្តមាន ភិមាន ក្នុងរឿងបុរាណរបស់លោក នឹងជា​ចំណី​ចក្ខុរបស់ទស្សនិក​ជន​បាន​​ប្លែកភ្នែកទៀត​ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី