ជាផ្លូវការផលិតកម្ម SM បានប្រកាសពីការបញ្ចេញក្រុមចម្រៀងថ្មីរបស់ខ្លួននៅត្រីមាសទី ៣ នៃឆ្នាំ ២០២៣។
នៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ផលិតកម្មយក្សក្នុងប្រទេសកូរ៉េខាងត្បូង SM បានប្រកាសបញ្ចេញក្រុមចម្រៀងបុរសថ្មីដែលមានឈ្មោះថា RIIZE នៅខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង ខេប៉ុប ជាពិសេសផលិតកម្ម SM ហាក់មានអារម្មណ៍រំភើបយ៉ាងខ្លាំងព្រោះកន្លងអស់ពេលជាច្រើនឆ្នាំទៅហើយដែលផលិតកម្មមួយនេះបញ្ចេញក្រុមចម្រៀងបុរសថ្មី។

បើតាមការប្រកាសរបស់ផលិតកម្ម SM បានឱ្យដឹងក្រុមចម្រៀង RIIZE នឹងមានសមាជិកចំនួន ៧ នាក់។ ក្រុមចម្រៀងនេះ មិនត្រឹមតែផ្ដោតលើទេពកោសល្យខ្លាំងនោះទេ សមាជិកម្នាក់ៗ ក៏សុទ្ធសឹងតែមានរូបសម្រស់ស្អាតទាក់ទាញព្រមទាំងមានចំណុចពិសេសរៀងៗខ្លួន។ ផលិតកម្ម SM មានទំនុកចិត្តយ៉ាងខ្លាំង និងជឿជាក់ថាក្រុមចម្រៀងបុរស RIIZE នឹងបង្កើតប្រវត្ដិសាស្ដ្រថ្មីដល់វិស័យចម្រៀងខេប៉ុប។


គួរបញ្ជាក់ថា RIIZE នឹងជាក្រុមចម្រៀងទីមួយដែល SM បញ្ចេញជាផ្លូវការក្រោយខកខាន់អស់រយៈពេល ៣ ឆ្នាំ។ ក្រុមចម្រៀងខេប៉ុបចុងក្រោយដែល SM បានបញ្ចេញគឺ aespa ក្នុងឆ្នាំ ២០២០។ សម្រាប់សមាជិកនីមួយៗ នឹងប្រកាសជាផ្លូវការម្ដងម្នាក់ៗ លើបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្លូវការ RIIZE ខណៈក្រុមចម្រៀងនេះនឹងត្រៀមខ្លួនចេញច្រៀងជាផ្លូវការនៅខែ កញ្ញា ឆ្នាំ ២០២៣៕
























Account
Security
Favourite Content