ទុក្ខជាន់ទុក្ខ! ឪពុកម្ដាយទើបស្លាប់ ពេលនេះបងស្រីបង្កើតតារាសម្ដែង សឿ សុធារ៉ា ក៏បាត់បង់ជីវិតម្នាក់ទៀត

បង​ស្រី​បង្កើត​តារា​សម្ដែង ​សឿ​ សុធារ៉ា​ បាន​បាត់​បង់​ជីវិត​​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាល​ពី​យប់​មិញ​​។​ ពិត​ជា​ពិបាក​ទទួល​យក​​ណាស់​ អ្នក​នាង ​សឿ​ សុធារ៉ា​​ បាន​បាត់​បង់​សមាជិក​គ្រួសារ​ជា​បន្ត​បន្ទាប់​​ដល់​ទៅ ​៣​នាក់​ក្នុង​រយៈពេល ​២​ឆ្នាំ​កន្លង​មក​នេះ​។

​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសបុក​​តារា​សម្ដែង ​សឿ​ សុធារ៉ា ​បាន​ឱ្យ​ដឹង​ថា​បង​ស្រី​បង្កើត​អ្នក​នាង​បាន​បាត់​បង់​ជីវិត​លា​ចាក​លោក​នេះ​ហើយ​​។​​​​​​​​ អ្នក​នាង​បាន​រៀប​រាប់​ពី​ស្ថានភាព​បង​ស្រី​មុន​ស្លាប់​យ៉ាង​ដូច្នេះ​ថា​ ៖​«​ដោយ​សារ​ស្ថានភាព​ជំងឺ​បងស្រី​តម្រូវ​ឱ្យ​បូម​ទឹក​ក្នុង​សួត​ចេញ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ថ្នាំ​សណ្ដំ​​ ដើម្បី​ធ្វើ​ការ​វះ​កាត់​ដុំ​គីស​នៅ​ឆ្អឹង​ក​​បាន ​ប៉ុន្តែ​ដោយ​សារ​ភាព​ភ័យ​ខ្លាច​បាន​ធ្វើ​ឱ្យ​បេះដូង​របស់​​បង​ស្រី​អ្នក​នាង​​លោត​ខ្លាំង​រហូត​ដល់​គាំង​ស្លាប់​ភ្លាម​​​ៗតែ​ម្ដង​»​។​ គួរ​ឱ្យ​ដឹង​ដែរ​ថា​​ អ្នក​នាង​ សឿ​ សុធារី​ ដែលត្រូវ​ជា​បងស្រី​បង្កើត​​​តារា​សម្ដែង​ខាង​លើ​មាន​ជំងឺ​ដុំ​សាច់​នៅ​សួត ​​និង​កញ្ចឹង​ក​។​

​ស្ថានភាព​ជំងឺ​របស់​បង​ស្រី​បង្កើត​អ្នក​នាង ​សឿ​ សុធារ៉ា ​ធ្លាប់​ទទួល​​ការ​ព្យាបាល​ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​ពុំ​បាន​ធូរ​ស្បើយ​ទើប​អ្នកនាង​សម្រេច​ចិត្ត​​បញ្ជូន​ទៅពេទ្យ​ធំ​ច្រើន​កន្លែង​ដើម្បី​ទទួល​ការ​ព្យាបាល​ជា​បន្ត​បន្ទាប់ ​តែ​ជា​អកុសល​បង​ស្រី​ដ៏​ល្អ​របស់​អ្នក​នាង​​មិន​អាច​ទ្រាំទ្រ​និង​ការ​ព្យាបាល​បានទើបបណ្ដាលឱ្យ​ទទួល​មរណកាល​តែ​ម្ដង​។ ​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ដែរ​ថា ក្នុងអំឡុងពេល ២ ឆ្នាំមក​នេះ​អ្នក​នាង​ សឿ សុធារ៉ា​ បានបាត់បង់សមាជិកគ្រួសារដល់ទៅ ៣ នាក់ លោកពុក អ្នកម៉ែ និង​បងស្រី​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ