KWAN និយាយថាបទ «នឹក» បង្ហោះលេងលើ Tik Tok សោះ ស្រាប់តែព្រឹកឡើងផ្ទុះ view

«នឹក» គឺជា​បទ​ល្បី​បំផុត​របស់​តារា​ចម្រៀង​រ៉េប KWAN ហើយ​ក៏​ជា​បទ​នាំឲ្យ​មហាជន​គាំទ្រ​វិស័យ​មួយ​នេះ ស្គាល់​លោក​កាន់តែ​ច្បាស់​ដូចគ្នា។ តារា​ប្រុស​មាន​ប្រភព​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បាន​បកស្រាយ​ពី​ដើម​ចម​នៃ​បទ «នឹក» ដែល​សូម្បី​សាមី​ខ្លួន និង​ក្រុម​ការងារ​ក៏​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ច្រើន​ម្ល៉ឹង។

សូ សុទ្ធសុវណ្ណគង់ ជា​ឈ្មោះ​ពិត​របស់​ម្ចាស់​បទ «ប្រផ្នូល» បាន​បង្ហើប​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ពេល​កន្លង​ទៅ​នេះ ទាក់ទិន​នឹង​ការ​ធ្វើ​បទ «នឹក»។ អតីត​និស្សិត​វិស្វករ​សំណង​ស៊ីវិល​រូប​នេះ​បាន​បន្ត​ថា​បទ «នឹក» ពេល​ធ្វើ​បាន​បន្តិច​ហើយ លោក​ក៏​បង្ហោះ​ក្នុង Tik Tok តែ​បង្ហោះ​រួច​លោក​ក៏​ចូល​គេង​បាត់​ទៅ មិន​បាន​នៅ​តាមដាន​ថា​មាន​អ្នក​ចូល​មើល​ប៉ុន្មាន​ឡើយ។

អ្នក​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​បទ​ទាំងអស់​នៅ​ក្នុង​ឆាណែល YouTube របស់ KWAN បទ «នឹក​» នេះ​ហើយ​មាន​អ្នក​មើល អ្នក​ស្ដាប់​ច្រើន​បំផុត​ជាង ២៣ លាន​នាក់។សម្រាប់​រយៈពេល​ធ្វើ​បទ​នេះ​ដែរ KWAN បាន​បញ្ជាក់​ថា​ធ្លាប់​បាន Record Demo កាលពី​ប៉ុន្មាន​ខែ​មុន​ចេញ​ផ្សាយ។ ដោយ​ថ្ងៃ​មួយ KWAN បាន​នៅ​ក្នុង​ស្ទូឌីយោ​ជាមួយ Vito ហើយ​ក៏​បាន​ថត​វគ្គ​ថ្មី​ក្នុង​បទ «នឹក»។

នៅ​ពេល​ថត​រួច លោក​បាន​បង្ហោះ​ចោល​ក្នុង Tik Tok ហើយ​ព្រឹក​ឡើង​ឃើញ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង និង​បន្ត​ធ្វើ​បទ​ចម្រៀង​ឲ្យ​ពេញ និង​ថត​ជា MV។ តារា​ប្រុស​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង Mixtap «Sonmalai» ដែល​ចេញ​កាលពី​ដើម​ឆ្នាំ នៅ​មាន​ទេពកោសល្យ​ជាច្រើន​ទៀត​ដូចជា​អ្នក​គំនូរ​លើ​ជញ្ជាំង ឬ​ហៅ​ថា​ សិល្បករ​សហសម័យ កន្លង​មក​លោកធ្លាប់ជាសិល្បករក្នុងក្រុម Homeless ដែល​ធ្លាប់​មាន​ស្នាដៃ​តាំង​ពិព័រណ៍​ទោល និង​ពិព័រណ៍​ជា​ក្រុម​ជាច្រើន។ មិនតែប៉ុណ្ណោះ ម្ចាស់​បទ «ប្រផ្នូល» គឺជា Prop master ម្នាក់​ក៏​មានថ្វីដៃ ធ្លាប់​រួម​ការងារ​ជាមួយ​ផលិតករ​ភាពយន្ត​ល្បី​ៗ​ជាច្រើន និង​ធ្លាប់​ធ្វើ​ការ​ផ្នែក Prop ជាមួយ​ផលិតកម្ម និង​សិល្បករ-សិល្ប​ការិនី រួម​ទាំង​កំពូល​តារា​រ៉េប​វ័យ​ក្មេង​លំដាប់​ប្រទេស វណ្ណដា ជាច្រើន​រួច​មក​ហើយ​ដែរ។ 

KWAN ក៏​ជា​តារា​ប្រុស​ពូកែ​និពន្ធ​បទចម្រៀង​ដែល​ច្បិច​យក​អត្ថន័យ​សំខាន់​ៗ​មក​ដាក់​ក្នុង​ចម្រៀង និង​លេង​ពាក្យ​សម្ដី​ថ្មី​ប្លែក​មិន​ធ្លាប់​មាន​អ្នក​ប្រើ ហើយ​ចុង​ចួន​ស៊ី​គ្នា​ពី​មួយ​ឃ្លា​ទៅ​មួយ​ឃ្លា ហើយ​អ្នក​គាំទ្រ​ចង់​ឃើញ​តារា​ប្រុស​រូបនេះ​សហការ​ធ្វើ​បទ​ចម្រៀង​ជាមួយ វណ្ណដា ឲ្យ​បាន​ច្រើន​បទ​បន្ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *