បងស្រីបង្កើតតារាសម្ដែង សឿ សុធារ៉ា បានបាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រកាលពីយប់មិញ។ ពិតជាពិបាកទទួលយកណាស់ អ្នកនាង សឿ សុធារ៉ា បានបាត់បង់សមាជិកគ្រួសារជាបន្តបន្ទាប់ដល់ទៅ ៣នាក់ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។

តាមរយៈការបង្ហោះនៅលើគណនីហ្វេសបុកតារាសម្ដែង សឿ សុធារ៉ា បានឱ្យដឹងថាបងស្រីបង្កើតអ្នកនាងបានបាត់បង់ជីវិតលាចាកលោកនេះហើយ។ អ្នកនាងបានរៀបរាប់ពីស្ថានភាពបងស្រីមុនស្លាប់យ៉ាងដូច្នេះថា ៖«ដោយសារស្ថានភាពជំងឺបងស្រីតម្រូវឱ្យបូមទឹកក្នុងសួតចេញដើម្បីងាយស្រួលក្នុងការដាក់ថ្នាំសណ្ដំ ដើម្បីធ្វើការវះកាត់ដុំគីសនៅឆ្អឹងកបាន ប៉ុន្តែដោយសារភាពភ័យខ្លាចបានធ្វើឱ្យបេះដូងរបស់បងស្រីអ្នកនាងលោតខ្លាំងរហូតដល់គាំងស្លាប់ភ្លាមៗតែម្ដង»។ គួរឱ្យដឹងដែរថា អ្នកនាង សឿ សុធារី ដែលត្រូវជាបងស្រីបង្កើតតារាសម្ដែងខាងលើមានជំងឺដុំសាច់នៅសួត និងកញ្ចឹងក។



ស្ថានភាពជំងឺរបស់បងស្រីបង្កើតអ្នកនាង សឿ សុធារ៉ា ធ្លាប់ទទួលការព្យាបាលច្រើនដងមកហើយ ប៉ុន្តែពុំបានធូរស្បើយទើបអ្នកនាងសម្រេចចិត្តបញ្ជូនទៅពេទ្យធំច្រើនកន្លែងដើម្បីទទួលការព្យាបាលជាបន្តបន្ទាប់ តែជាអកុសលបងស្រីដ៏ល្អរបស់អ្នកនាងមិនអាចទ្រាំទ្រនិងការព្យាបាលបានទើបបណ្ដាលឱ្យទទួលមរណកាលតែម្ដង។

គួររំឭកដែរថា ក្នុងអំឡុងពេល ២ ឆ្នាំមកនេះអ្នកនាង សឿ សុធារ៉ា បានបាត់បង់សមាជិកគ្រួសារដល់ទៅ ៣ នាក់ លោកពុក អ្នកម៉ែ និងបងស្រី ៕




















































Account
Security
Favourite Content