នៅតែខ្លាំង! សំបុត្រការប្រគំតន្ដ្រីរបស់ក្រុម 2NE1 មានអ្នកចុចដណ្ដើមទិញដល់ជាង ៤០ ម៉ឺននាក់

បកត្រលប់ទៅកាលពីខែ មិថុនា ឆ្នាំ ២០២៤សមាជិករបស់ 2NE1 ទាំងបួនរួមមាន CL, Minzy, Park Bom និង Sandara Park ត្រូវបានរាយការណ៍ថា នឹងត្រៀមខ្លួនជួបជាមួយផលិតកម្ម YG ក្នុងពេលឆាប់ៗ នេះ ដើម្បីរៀបចំបញ្ចេញបទចម្រៀងថ្មី សម្រាប់ជាកាដូជូនអ្នកគាំទ្រ សម្រាប់គម្រប់ខួបក្រុម 2NE1 មានអាយុកាល ១៥ ឆ្នាំ។

ក្រោយមកផលិតកម្ម YG ក៏បានប្រកាសថា ក្រុមចម្រៀង 2NE1 នឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនជាថ្មីម្ដងទៀត ដើម្បីជួបជុំអ្នកគាំទ្ររបស់ខ្លួន។ ថ្មីៗ នេះ សំបុត្រប្រគំតន្ដ្រី 2NE1 នៅឯប្រទេសកូរ៉េខាងត្បូង បានដាក់លក់ជាផ្លូវការ។ អ្វីដែលកាន់តែបញ្ជាក់ថា ក្រុមចម្រៀងនារីមួយនេះនៅតែមានឥទ្ធិពល និងល្បីល្បាញខ្លាំង នៅពេលដែលសំបុត្រត្រូវបានដាក់លក់ភ្លាម គឺមានអ្នកចុចដណ្ដើមគ្នាទិញរហូតដល់ជាង ៤៣ ម៉ឺននាក់។ វាជាចំនួនដ៏ច្រើនមួយសម្រាប់ក្រុមនារីដែលខានបង្ហាញសកម្មភាពជុំគ្នាយូរ។ ការប្រគំតន្ដ្រីទេសចរណ៍របស់ 2NE1 នឹងចាប់ផ្ដើមដំបូងពីប្រទេសកូរ៉េខាងត្បូង និងធ្វើឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃ ៥ និង ៦ ខែ តុលា ឆ្នាំ ២០២៤។ សំបុត្រសរុបសម្រាប់ការប្រគំតន្ដ្រីរយៈពេល ២ ថ្ងៃ មានតែត្រឹម ៨ ពាន់សំបុត្រប៉ុណ្ណោះ។

បើតាមសម្ដីរបស់តារាស្រី Sandara បានបញ្ជាក់ថា៖ សមាជិកម្នាក់ៗ សម្រេចផ្អាកសកម្មភាពទោលរបស់ខ្លួនសិន ដើម្បីមកផ្ដោតលើការប្រគំតន្ដ្រីរបស់ 2NE1។ សមាជិកម្នាក់ៗ ក៏បានហ្វឹកហាត់យ៉ាងយកចិត្ដទុកដាក់ ដោយមួយថ្ងៃ រាំ​រហូតដល់ទៅ ៧ ម៉ោង។ ពួកយើងមិនខ្លាចហត់នឿយទេ ព្រោះវាជាពេលវេលាដ៏មានតម្លៃមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ លោក Yang HyunSuk  បានប្រកាសផ្លូវការពីគម្រោង 2NE1។ ក្រុមនារីជំនាន់ទី ២ មួយនេះ​នឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍ចាប់ពីខែ តុលា ឆ្នាំ ២០២៤ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ខាងមុខ។ ដំណឹងនេះ ធ្វើឲ្យមហាជន និងអ្នកគាំទ្រខេប៉ុបជាច្រើនមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំង។ 2NE1 ជាក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២ ដ៏ល្បីល្បាញមួយ ហើយវាប្រៀបដូចជាសុបិន្ដដ៏អស្ចារ្យមួយដែលក្រុមចម្រៀងនារីមួយនេះ នៅអាចមកជុំជួបគ្នាម្ដងទៀត ដោយសមាជិកទាំង ៤ សុទ្ធតែមានវត្ដមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ