មិនដល់១ សប្តាហ៍ ស៊ឹម ច័ន្ទពន្លឺ ក្តោបតំណែង BA ២ តម្លៃខ្លួនខ្ពស់មិនធម្មតា

កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ កាន់តែល្បីសុះសាយឡើងរាល់ថ្ងៃ បន្ទាប់ពីលោកជាប់ឈ្មោះជាបេក្ខភាព Top 4 នៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤។ តួយ៉ាង លោកមានបទចម្រៀងថ្មីទម្លាក់លើទីផ្សារបន្តបន្ទាប់ ថែមទាំងចេញត្រៀមតាមកម្មវិធីប្រគំតន្ត្រីច្រើនជាហូរហែទៀតផង ធ្វើឱ្យលោករឹតតែមានគេស្គាល់ច្រើនឡើងៗ។

គួរឱ្យភ្ញាក់ផ្អើល រយៈពេលមិនដល់ ១ សប្តាហ៍ផង តារាចម្រៀងរូបសង្ហានេះ ក្តោបតំណែង BA ផលិតផលធំដល់ ២ ក្នុងដៃ ធ្វើឱ្យសិល្បករក្បែរខ្លួនលាន់មាត់ថា ពន្លឺ ពិតជា​យីអ៊ុន​ឡើងមែននៅចុងឆ្នាំ ២០២៣ នេះ។

ជាក់ស្តែង កាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅ តារាចម្រៀង និងជាលោកគ្រូពេទ្យរូបនេះ ទើបចុះហត្ថលេខាជាទូតសុឆន្ទៈផ្លូវការផលិតផលថ្នាំដុសធ្មេញ Da Colla Smile របស់ ម៉ាដាម ដា ដែលជាអ្នកជំនួញស្រីល្បីឈ្មោះនៅកម្ពុជា។ លុះថ្ងៃទី២៩ ខែតុលា លោកស្រាប់តែត្រូវប្រកាស BA ​ផលិតផល​LAKAMO ACAI ដែលជា​ប្រភេទ​ថ្នាំ​ព្យាបាល​បញ្ហា​ជាំមុខដែលនាំវត្ថុធាតុដើមពីព្រៃ Amazon របស់លោកជំទាវ មាស ច័ន្ទ​ដាលីន អគ្គនាយិកា​ក្រុមហ៊ុន LAKAMO។

ម្ចាស់បទ «លេខសូន្យ» ពិតជាមានសំណាងមែនទែន ព្រោះពិធីចុះហត្ថលេខាជា​អ្នក​តំណាងទាំងពីរនេះ ត្រូវម្ចាស់ប្រេនផ្តល់តម្លៃ និងកិត្តិយសជាខ្លាំង ដោយបានរៀបចំពិធីចុះហត្ថលេខាយ៉ាងអធិកអធម ដោយ ម៉ាដាម ដា បានរៀបចំពិធីយ៉ាងធំសម្បើមឡើងកក្រើកផ្សារទំនើបជីបម៉ុងមេហ្គាម៉ល ខណៈដែលម្ចាស់ប្រេន LAKAMO រៀបចំពិធីប្រកាស​ BA ថ្មីខ្នាតយក្ស នៅ​ផ្សារ​ទំនើប K mall ផ្អើលអស់មហាជនតែម្តង។

តាមដែលដឹងមក ការដែល ស៊ឹម ច័ន្ទពន្លឺ ក្តោបតំណែង BA ផលិតផលធំៗទាំងពីរនេះ គឺដោយសារលោកមានអាជីពជាគ្រូពេទ្យស្រាប់តាំងពីមិនទាន់ល្បីមកម៉្លេះ ដូច្នេះការជ្រើសយកតារាចម្រៀងរូបនេះមកធ្វើជា BA ផលិតផលនោះ គឺត្រូវម៉ាច់តែម្តង ព្រោះលោកជាគ្រូពេទ្យ ដូច្នេះលោកដឹងច្បាស់ពីសារធាតុ និងរូបធាតុផ្សំណាដែលល្អ ឬមិនល្អក្នុងការប្រើប្រាស់។

ក្រឡេកមកមើលតម្លៃខ្លួនវិញនោះ ទោះបី ម៉ាដាម ដា មិនបញ្ជាក់ឱ្យដឹងតួរលេខក៏ពិតមែន តែគេជឿជាក់ថា តម្លៃខ្លួន BA របស់ ពន្លឺ ពិតជាខ្ពស់មិនធម្មតាឡើយ ព្រោះអ្នកជំនួញស្រីល្បីឈ្មោះនេះតែងផ្តល់តម្លៃខ្លួនស្តង់ដារដល់សិល្បករដែលមានសមត្ថភាពពិតប្រាកដ។ រីឯ ម្ចាស់ប្រេន​ LAKAMO បានប្រកាសចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក​ថា តម្លៃខ្លួន BA របស់ ពន្លឺ គឺច្រើនម៉ឺនដុល្លារមិនខុសពី BA ផ្សេងៗដែលចុះកុងត្រាមុននោះឡើយ ប៉ុន្តែដោយសារមានការសុំពី យូរី និង ពន្លឺ មិនឱ្យបញ្ចេញតួលេខ ដូច្នេះទើបមិនអាចប្រាប់ពីតួរលេខជាក់លាក់បាននោះឡើយ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨