តារាស្រី Shu Qi ជាតារាស្រីតៃវ៉ាន់ម្នាក់ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចាត់ទុកជារាជិនីសម្រស់មួយរូបផងដែរ។ ស្របពេលដែលអាយុកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្ដែសម្រស់របស់នាងហាក់មិនចេះចាស់ទាល់តែសោះ។ ក្នុងវ័យ ៤៩ ឆ្នាំសម្រស់របស់នាងនៅតែមើលទៅស្រស់ស្អាតមិនចាញ់តារាជំនាន់ក្រោយឡើយ។

កាលពីថ្មីៗ តារាស្រីរូបនេះបានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី Shanghai Film Festival ដែលធ្វើឱ្យរូបនាងក្លាយជាទីចាប់អារម្មណ៍ និងក្លាយជាប្រធានបទត្រូវបានគេលើកយកមកសរសើរ។ រ៉ូបនាងបានបងបង្ហាញខ្លួនក្នុងរ៉ូបរាត្រីពណ៌ខ្មៅដែលមានពន្លឺភ្លឺផ្លេក រូបសម្រស់របស់នាងមើលទៅនៅតែមិនប្រែប្រួលគឺស្រស់ស្អាត និងមើលទៅថ្លៃថ្នូរខ្លាំង។ ជាពិសេសរកស្នាមជ្រួញនៅលើផ្ទៃមុខរបស់នាងស្ទើរតែគ្មានទៀតផង។


មែនទែនទៅ Shu Qi ជាតារាស្រីជើងចាស់ម្នាក់ដែលតែងត្រូវមហាជនសរសើរពីការថែសម្រស់របស់នាង ព្រោះនាងតែងតែបង្ហាញខ្លួនជាសាធារណៈក្នុងរូបរាងក្មេងជាងវ័យជានិច្ច។ រូបនាងក៏ធ្លាប់បង្ហើបពីវិធីដែលធ្វើឱ្យនាងមានវ័យក្មេងជាអាយុផងដែរ។





Shu Qi បានបញ្ជាក់៖ វិធីថែសម្រស់របស់នាងគឺសាមញ្ញ និងងាយស្រួលជាទីបំផុត។ ទី ១ គឺត្រូវចេះគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួន និងឧស្សាហ៍ញញឹម ឬរកធ្វើអ្វីដែលគិតថានឹងធ្វើឱ្យខ្លួនសប្បាយចិត្ត។ នាងមិនតមអាហារពេកនោះឡើយ ដោយនាងញ៉ាំអាហារឱ្យឆ្អែតត្រឹម ៧០ ភាគរយ។ រីឯចំណុចមួយទៀតគឺប្រសិនបើក្នុងកាលៈទេសៈដែលអ្នកអាចឈរបានត្រូវតែឈរកុំអង្គុយ កុំដេកប្រសិនបើអ្នកនៅតែអង្គុយបាន គឺមានន័យថាកុំខ្ជិលរកតែអង្គុយ ឬដេក អ្នកត្រូវធ្វើឱ្យខ្លួនមានចលនាជារឿយៗ។
នាងបន្ថែមថា៖ ធ្វើដូច្នេះទើបរូបនាងមិនមានអារម្មណ៍ថាស្ដ្រេសព្រមទាំងមានអារម្មណ៍ធូរស្រាលទើបធ្វើឱ្យនាងក្មេងជាងវ័យច្រើន៕

























Account
Security
Favourite Content