ត្រឡប់ទៅកាលពីខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកគាំទ្រ និងមហាជនជាច្រើនសម្ដែងក្ដីបារម្ភចំពោះមេក្រុមរបស់ SHINee គឺ Onew ដោយសារតែលោកហាក់មានរូបរាងស្គមប្លែក និងមើលសឹងមិនស្គាល់។ គ្រប់គ្នាបានបញ្ចេញមតិលើកទឹកចិត្តឱ្យលោកមើលថែសុខភាពរបស់ខ្លួនឱ្យបានល្អផងដែរ។

ថ្មីៗនេះដែរ តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះបានធ្វើឱ្យក្រុមអ្នកគាំទ្រហាក់មានការភ័យព្រួយសាជាថ្មី ក្រោយបង្ហាញមុខជាសាធារណៈសម្រាប់កម្មវិធីគម្រប់ខួប ១៥ ឆ្នាំដែលក្រុមចម្រៀង SHINee បានចេញជាផ្លូវការ ដោយសាររូបរាងរបស់លោកស្គមខុសធម្មតា និងមើលទៅចុះខ្សោយមិនសូវមានកម្លាំងកំហែងថែមទាំងមើលទៅស្លេកស្លាំង។


មិនបានប៉ុន្មាន ផលិតកម្ម SM ក៏បានចេញប្រកាសថា Onew កំពុងមានបញ្ហាសុខភាព និងផ្អាកការងារជាបណ្ដោះអាសន្នមួយរយៈសិនដើម្បីមើលថែទាំសុខភាពរបស់ខ្លួន។ Onew មានបញ្ហាសុខភាព និងត្រូវបានក្រុមគ្រូពេទ្យស្នើសុំឱ្យសម្រាកមើលទាំសុខភាព។


បើតាមការប្រកាសដដែលរបស់ផលិតកម្ម SM គឺ Onew នឹងមិនចូលរួមការប្រគំតន្រ្ដីរបស់ SHINee និងការឡើងឆាកតន្ដ្រីសម្រាប់ផ្សព្វផ្សាយអាល់ប៊ុមថ្មីនាពេលខាងមុខឡើយ។




អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិជាច្រើនលើកទឹកចិត្តដល់មេក្រុម SHINee ឱ្យសម្រាកឱ្យបានសុខស្រួល និងមើលថែទាំងសុខភាពរបស់ខ្លួនឱ្យបានល្អ។ អ្នកគាំទ្រនឹងរង់ចាំលោកត្រឡប់មកវិញនៅពេលលោកជាសះស្បើយដូច្នេះកុំបារម្ភឡើយ។ ជាពិសេស អ្នកគាំទ្ររបស់លោកក៏ស្នើសុំកុំឱ្យលោកស្ដ្រេស និងគិតច្រើនពេក ព្រោះវាក៏អាចប៉ះពាល់ដល់សុខភាពរបស់លោកផងដែរ៕
























Account
Security
Favourite Content