ស៊ីន យូប៊ីន មិនត្រឹមជាថៅកែ ក៏ជា CEO ក្រុមហ៊ុន​មួយ មាន Business ៤ នៅក្រោម

ពីមួយថ្ងៃទៅមួយថ្ងៃអាជីព​សិល្បៈ​របស់​តារា​ស្រី​លំដាប់​ជួរ​មុខ ស៊ីន យូប៊ីន កាន់តែ​បោះ​ជំហាន​ទៅ​ភាព​ជោគជ័យម្ដងបន្តិចៗ​ ដោយ​មាន​ឈ្មោះ​ល្បី​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ស្រប​ពេល​ការងារ​សិល្បៈ​ទៅ​មុខ​យ៉ាង​រលូន យូប៊ីន ក៏​ទើប​សម្ពោធ​ហាង​អាហារ​បែប​ជប៉ុន កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ។

តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ​ទើបតែ​ទិញ Franchise ហាង​អាហារ​ជប៉ុន​ពី​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ល្បី មក​បើក​ដំណើរការ​នៅ​ខ្មែរ​ផង​ដែរ។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​អ្នកនាង ឌួង ហ្សូរីដា ត្រូវ​បាន​ម្ចាស់​ហាង​អញ្ជើញ​ឲ្យ​ទៅ​ភ្លក់​អាហារ​នៅ​ទី​នោះ។ ក្នុង​នោះ​ដែល​ពិធី​ការិនី​រូប​នោះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា យូប៊ីន គឺជា​ម្ចាស់​ហាង Yuzu ដែល​បាន​ទិញ Franchise ពី​​ថៃ​។

ចំណែក​ហាង​តែ​គុជ fire Tiger លំដាប់ Premium ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង​ណូរ៉ូម៉ល​ជាន់​ទី​២។ ប្រេន​មួយ​នេះ ក៏​ជា​ប្រេន​មកពី​ប្រទេស​​ថៃ ហើយ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ជាច្រើន​ផង​ដែរ។

មួយ​វិញ​ទៀត​នាង​ក៏​ជា​ម្ចាស់​ប្រេន​សាប៊ូ​កក់​សក់ SUPPLE SHAMPOO។ កាលពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០២០ កន្លង​ទៅ​តារា​ស្រី ស៊ីន យូប៊ីន បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជាថ្មី ក្រោយពី​នាង​បាន​ប្រកាស​ជា​ផ្លូវការ​ថា បាន​បើក​មុខ​ជំនួញ​ថ្មី​មួយ​ទៀត​ហើយ ក្នុង​នាម​ជា​ម្ចាស់​ផលិតផល ដោយ​ចាប់ដៃ​គូ​សហការ រវាង NACECA និង SHIN YUBIN សម្រេច​ផលិតផល សាប៊ូ​កក់​សក់​ថ្មី​មួយ មាន​ឈ្មោះ​ថា SUPPLE។

ក្រៅ​ពី​ជំនួញ​ទាំង ៣ នោះ​ហើយ កាលពី​ឆ្នាំ ២០២១ សង្សារ ខាត់ វ៉ៃហាំង រូប​នេះ​ធ្លាប់​បាន​ឆ្លើយ Q&A ហ្វេន ក្នុង Story របស់ Instagram នាង​ ដែល​ធ្វើឲ្យអ្នក​គាំទ្រ​ភ្លឺ​ភ្នែក ព្រោះ​ម្នាក់​ៗ​​ភ្ញាក់ផ្អើល នៅ​ពេល​​នាងតប​ថា នាង​ជា CEO នៃ​ក្រុមហ៊ុន​មួយ ដែល​មាន Business ៤ នៅ​ក្រោម​នោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កញ្ញា​មាន​តំណែង​ជា Marketing director ក្នុង​ក្រុមហ៊ុន​របស់​ម៉ាក់​មួយ​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ ក៏​ជា​អ្នក​តំណាង​ផលិតផលជាច្រើន និង​មាន​ឱកាស​ចេញ​ទៅ​ក្រៅ​ស្រុក​ក្នុង​កម្មវិធី​របស់​ប្រេន​ធំ​ៗ​លំដាប់​ពិភពលោក​ថែម​ទៀត​ផង ព្រម​ទាំងជួយ​ការងារ​ផ្នែក​សប្បុរសធម៌​នានា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ