ស៊ីន យូប៊ីន ពេលឡើងឆាកអន្តរជាតិម្ដងៗ តែងតែស្លៀកឈុតបង្ហាញពីសិល្បៈខ្មែរ

ថ្មីៗ​នេះ ស៊ីន យូប៊ីន ទើប​តែ​ដឹកដៃ ខាត់ វ៉ៃហាំង ទៅ​​ទទួល​ពាន​នៅ​ថៃ ដោយ​បាន​គ្រង​ឈុត​ឈុត​រំលេច​ពី​អក្សរ និង​លេខ​ខ្មែរ​យ៉ាង​ប្រណីត​លើ​សម្លៀកបំពាក់ និង​គ្រឿង​អលង្ការ។ ក្នុង​កម្មវិធី ASIA TOP AWARD 2023 យូប៊ីន ស្លៀក​ឈុត​ដែល​ប៉ាក់​ដោយ​ដៃ ក្បាច់​ផ្កាចន្ទន៍ជា​រចនាបថ​បុរាណ និង​មាន​ទម្ងន់​ជិត១០ គីឡូក្រាម ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ហាង សុផលកាត់ដេរ ព្រម​ជាមួយ​គ្រឿងអលង្ការ ​ព្យញ្ជនៈ លេខ និង​ស្រៈ របស់​ខ្មែរ។

រីឯ​កាលពី​ឆ្នាំ​មុន​តារា​ស្រី​វ័យ​ក្មេង រូប​នោះ​ក៏​បាន​ទៅ​ទទួល​ពាន K Beauty Award នៅ​ថៃ និង​ស្លៀកពាក់​យ៉ាង​សមសួន ស័ក្ដិសម​ជា​តារា​ជួរ​មុខ​កម្ពុជា ដោយ​រ៉ូប​នាង​ក៏​ឆ្លៀត​រំលេច​ក្បាច់​ខ្មែរ និង​មាន​សណ្ឋាន​ស្រដៀង​ទៅ​នឹង​ស្បៃ​ច្រក (ទម្រង់​ស្បៃ​ធំ​បុរាណ​ខ្មែរ) អ្វី​ដែល​ជា​របស់​ខ្មែរ។ ទង្វើ​បែប​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នោះ​​​កំពុង​ក្រសោប​ភាព​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។

មិន​អស់​ត្រឹម​ប៉ុណ្ណេះ​ទេ កាល​ពី​ពេល​ដែល​នាង​បង្ហាញ​វត្តមាន​នៅ​មហោស្រព Cannes film festival 2023 យូប៊ីន បាន​ធ្វើ​ឲ្យ​​ប្រជា​ជន​​កម្ពុជា​មាន​មោទកភាព និង​កោតសរសើរ​ជា​ខ្លាំង ពេល​គ្រង​ឈុត នាគរាជ​ពណ៌​​ស ព្រម​ទាំង​គ្រឿង​អលង្ការ ដែល​តំណាង​ឲ្យ​ដើម​កំណើត​ជនជាតិ​ខ្មែរ ទាំង​ដឹង​ថា​មាន​ការ​មិន​ពេញចិត្ត​ពី​សំណាក់​ម្ចាស់​ប្រេន​ដែល​អញ្ជើញ​នាង​ឲ្យ​ទៅ​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នោះ។ សូម្បី​តែ​ពេល​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar ក៏​នាង​ឆ្លៀត​លើក​មកុដ​អប្សរា​ថត​ជាមួយ​ផង​ដែរ ដែល​ធ្វើឲ្យ​បរទេស បាន​ស្គាល់​ពី​សិល្បៈ​បុរាណ​ខ្មែរ កាន់តែ​ច្រើន។

ចំណែក​ពេល​បំពេញ​​ការងារ​ក្នុង​ស្រុក​កន្លង​មក បងស្រី​របស់ ស៊ីន ជេននី រូប​នេះ​ក៏​បាន​ស្លៀក​ឈុត​ច្នៃ បង្ហាញ​ពី​ភាព​ជា​ខ្មែរ​ដូចជា ផ្កា​រំដួល ឬ​ក្បូរក្បាច់​ខ្មែរ​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ទៅ​មហាជន និង​ជាតិសាសន៍​ដទៃ​ឲ្យ​ស្គាល់​ពី​កេរមរតក​ខ្មែរ​កាន់តែ​ច្បាស់។ មួយ​វិញ​ទៀត តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នោះ គឺជា​តារា​ស្រី​ដែល​ត្រូវ​មហាជន​រមែង​សរសើរ​ពី​ការ​ស្លៀកពាក់​បែប​ស្រគត់ស្រគំ មិន​និយម​បង្ហាះ​ភាព​សិចស៊ី និង​មាន​ចិត្ត​សប្បុរស​ជួយ​ដល់​ការងារ​សង្គម​ជាហូរហែ៕

ឈុត នាគរាជ​ពណ៌​​សដើរលើកម្រាលព្រំក្រហម Cannes 

ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar

ចូលរួមកម្មវិធី Pleng Music Award 2023

ចូលរួមកម្មវិធី Pleng Music Award 2023

កម្មវិធីស្ថានីយ៍ទូរទស្សន៍ PNN

ចូលរួមកម្មវិធីផ្សេងៗ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក