អភិបាលក្រុងម៉ិកស៊ិករៀបការជាមួយសត្វក្រពើតាមជំនឿបុរាណ ដើម្បីនាំលាភសំណាងដល់ទីក្រុង

ថ្មីៗនេះ អភិបាលក្រុងមួយរូបក្នុងប្រទេសម៉ិកស៊ិក បានរៀបមង្គលការជាមួយសត្វក្រពើមួយក្បាលក្នុងពិធីប្រពៃណីបុរាណ ដោយសារតែមានបំណងនាំលាភសំណាងដល់ទីក្រុងតូចមួយរបស់ខ្លួន។

លោក Victor Sosa ដែលត្រូវជាអភិបាលក្រុង San Pedro Huamelula និងជាទីប្រជុំទៅដោយជនជនជាតិដើមភាគតិច Chontal នៃប្រទេសម៉ិកស៊ិក បានជ្រើសរើស ក្រពើឈ្មោះ Alicia Adriana ធ្វើជាគូជីវិតដោយធ្វើពិធីរៀបការតាមពិធីដូនតា។

លោក Sosa បាន​ស្បថសច្ចា ចំពោះមុខកូនក្រមុំក្រពើ​ដែល​អ្នក​ស្រុក​ហៅថា​ «ព្រះនាងម្ចាស់តូច» ដូច្នេះថា៖ «ខ្ញុំនឹង​ទទួល​ខុស​ត្រូវ​ព្រោះ​យើង​ស្រឡាញ់​គ្នា​។ វាគឺជារឿងសំខាន់ព្រោះថា យើង​មិន​អាច​រៀប​ការ​ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់​បាន​ទេ… ខ្ញុំ​ព្រម​រៀប​ការ​ជា​មួយ​នឹង​ព្រះ​នាង»។

គួរជម្រាបថា អាពាហ៍ពិពាហ៍​សន្មតរវាង​បុរស ​និងសត្វក្រពើ ឬគេហៅថាជនជាតិ​កៃម៉ាន ​បាន​កើត​ឡើង​ក្នុង​ទីក្រុង San Pedro Huamelula អស់​រយៈពេល ២៣០ឆ្នាំមកហើយ ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគតិច​ពីរគឺជនជាតិ Chontal និង Huave ​ដែលមាន​សន្តិភាព​ជាមួយគ្នាតាមរយៈ​អាពាហ៍ពិពាហ៍។ លើសពីនេះការរៀបការនេះក៏ជាការអធិស្ឋានអង្វរសុំអំណោយទានពីធម្មជាតិ។

​លោក Jaime Zarate ដែល​ជា​អ្នក​ស្រាវជ្រាវ​ប្រចាំ​នៅតំបន់ San Pedro Huamelula បាននិយាយថា៖ «ពិធីមង្គលការនេះអនុញ្ញាតឱ្យភាគីទាំងពីរ ផ្សាភ្ជាប់អ្វីដែលជានិមិត្តរូបនៃមាតាផែនដី អធិដ្ឋានសុំអំណាចទាំងអស់សម្រាប់បង្កទឹកភ្លៀង ដំណុះនិងគ្រាប់ពូជ ហើយកត្តាទាំងអស់នេះហើយដែលជាសន្តិភាពនិងភាពសុខដុមសម្រាប់បុរសជនជាតិ Chontal»។

មុន​ពិធី​រៀប​ការចាប់ផ្តើម សត្វ​ក្រពើ​ ឬកូនក្រមុំដែលតំណាងឱ្យជនជាតិដើម Huave ត្រូវបាន​គេ​យក​ទៅតាម​ផ្ទះ​នីមួយៗ ដើម្បី​ឲ្យ​អ្នក​ស្រុក​ចាប់​ដៃ ​និង​រាំ។ ក្រពើនោះ ត្រូវ​ស្លៀក​សំពត់​ពណ៌​បៃតង អាវ​ប៉ាក់​ដៃ​ចម្រុះ​ពណ៌ និង​ខ្សែ​បូ ហើយមាត់របស់វាត្រូវបិទ ដើម្បីជៀសវាងបញ្ហាមុនរៀបការ។ បន្ទាប់មក កូនក្រមុំនេះ​ត្រូវ​បានគេ​ស្លៀក​សំលៀកបំពាក់​កូនក្រមុំ​ពណ៌​សជូន និង​នាំ​ទៅ​កាន់​សាលាក្រុងដើម្បីចាប់ផ្តើម​កម្មវិធី។

ជាមួយគ្នានេះ លោក Joel Vasquez ដែលជាអ្នកនេសាទ បោះអួន ក្នុងតំបន់នេះ បានដាក់ក្តីសង្ឃឹម ថា អាពាហ៍ពិពាហ៍នេះ នឹងនាំមកនូវ៖ «ការនេសាទដ៏ល្អ ដើម្បីឱ្យមានភាពចម្រុងចម្រើន លំនឹង និងរបៀបរស់នៅដោយសន្តិភាព»។

បន្ទាប់ពីពិធីអាពាហ៍ពិពាហ៍ ចៅហ្វាយក្រុង និងត្រូវរាំ ហើយថើបកូនក្រមុំរបស់ខ្លួន។

លោក Sosa ដែលជាកូនកំលោះ ឬចៅហ្វាយក្រុង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន France-Presse ថា ៖ «គ្រប់គ្នារីករាយ ហើយយើង​សប្បាយ​ចិត្ត​ព្រោះ​យើង​ប្រារព្ធ​ពិធី​បង្រួបបង្រួម​វប្បធម៌របស់ជនជាតិ២»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​