សារព័ត៌មានជុំទិសកោតសរសើរវត្តមាន ស៊ីន យូប៊ីន នៅកម្រាលព្រំក្រហម Cannes

«របួសជើងមិនអាចបញ្ឈប់ ស៊ីន យូប៊ីន ពីការដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣ បានឡើយ» ឬ «តារា​សម្ដែង និង​​តារា​បង្ហាញ​ម៉ូដ​កម្ពុជា ស៊ីន យូប៊ីន បានទាញ​ចំណាប់​អារម្មណ៍អ្នកគាំទ្រ​ពេលប្រើ​ឈើ​ច្រត់ដើរលើកម្រាលព្រំក្រហមនៃ​មហោស្រព​ភាពយន្ត Cannes នៅ​ប្រទេស​បារាំង»  ឬ «សម្រស់ជាមួយនឹងឈើច្រត់នៅលើកម្រាលព្រំក្រហម» ទាំងនេះជាចំណងជើងមួយចំនួនដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិល្បីៗ និងកំពុងទទួលបានការចាប់អារម្មណ៍។

បើទោះជា ស៊ីន យូប៊ីន ប្រើឈើច្រត់ជាជំនួយក្នុងមហោស្រព​ភាពយន្ត Cannes នៅ​ប្រទេស​បារាំង ដែលបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋខ្មែរ​ជាអ្នកគាំទ្រ តែថែមទាំងទាញបានការ​ចាប់អារម្មណ៍សារព័ត៌មានល្បីៗដូចជា USA TOPNews.MEDIA, JUST JARED, ITALY 24, VNExpress, The Star, Daily Mails, Soho.com, Praew, Tatler Asia,Yahoo,Variety និងទីភ្នាក់ងារព័ត៌មានអត្តជាតិ AFP ជាដើម។

ក្នុងនោះសារព័ត៌មាន Praew របស់ប្រទេសថៃបានស្ញោចសរសើរថា «ការបង្ហាញខ្លួនរបស់នាងបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ដោយសារតែនាងបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហមជាមួយនឹងឈើច្រត់ រហូតដល់វាក្លាយជាចំណុចចាប់អារម្មណ៍ ដ្បិតអីរាងកាយរបស់នាងពិតជាមិនទាន់ល្អប្រសើរមែន តែយ៉ាងណាស្មារតីរបស់នាងមិនមានអ្វីប្រៀបបានឡើយ»។

សម្រាប់គេហទំព័រ Just Jared វិញបានចុះផ្សាយថា «របួសជើងមិនអាចបញ្ឍប់ ស៊ីន យូប៊ីន ពីការដើរលើកម្រាលព្រំក្រហម បានឡើយ។ នាង​បាន​ជ្រើសរើស​ដើរ​ដោយ​ជើង​ទទេរ​ដែលជាការគោរព​ដល់​វប្បធម៌​ខ្មែរ ហើយរ៉ូប​របស់​នាង​មាន​ពណ៌​ទង់ជាតិ​កម្ពុជា ហើយ​ យូប៊ីន ​បាន​ពាក់​នាគ​មាស​រុំ​ជុំវិញដៃ ដែលវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងការកកើតជនជាតិខ្មែរ»។

ចំណងឯគេហទំព័រ Soho.com របស់ប្រទេសចិនវិញបានចេញអត្ថបទពី ស៊ីន យូប៊ីន ដោយការដាក់ចំណងជើងដូច្នេះថា៖ «ទេពអប្សរចុះពីឋានលើ! តារា​សម្ដែង​កម្ពុជា ស៊ីន យូប៊ីន បង្ហាញ​ខ្លួន​នៅ​ទីក្រុង Cannes ទោះបីប្រើ​ឈើច្រត់»។

គួរជម្រាបថា សម្រាប់ឆ្នាំ ២០២៣ នេះ កញ្ញា ស៊ីន យូប៊ីន គឺជា​តារា​ស្រី​ខ្មែរ​តែម្នាក់គត់ មាន​វត្តមាន​នៅ​មហោស្រពភាពយន្តទី Cannes លើកទី ៧៦ នៅក្រុង​កាន ប្រទេស​បារាំង។ កញ្ញា​បាន​ចូលរួម​ជា​ភ្ញៀវ​សម្ពោធ​រឿង «Monster» នៅមហោស្រពភាពយន្ត Cannes ដែល​ប្រារព្ធ​ឡើង​នៅ Palais des Festivals កាលពី​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៣។

វត្តមាន​តារា​សម្ដែង​ជួរ​មុខរបស់កម្ពុជា នៅ​មហោស្រព ​Cannes film festival បាន​ធ្វើឲ្យ​ប្រជា​ជន​​កម្ពុជាដែលជាអ្នកគាំទ្រវិស័យសិល្បៈ​មាន​មោទកភាព និង​កោតសរសើរ​ជា​ខ្លាំង ពេល​នាង​គ្រង​ឈុត នាគរាជ​ពណ៌​​ស​តំណាង​ឲ្យ​ដើម​កំណើត​ជនជាតិ​ខ្មែរ រួមជាមួយនឹងរឿងដែលនាងព្យាយាមពុះពារចូលរួមកម្មវិធីអន្តជាតិមួយនេះទាំងជើងមិនទាន់ជាសះស្បើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la