នៅថ្ងៃទី២២ ខែធ្នូនេះ ភ្នាក់ងាររបស់តារាសម្ដែងកូរ៉េ Shin Min Ah និង Kim Woo Bin គឺ AM Entertainment បានបង្ហាញរូបថតផ្លូវការដ៏ស្រស់ស្អាតពីពិធីមង្គលការរបស់ពួកគេ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី ២០ ខែធ្នូ នៅមជ្ឈមណ្ឌល Dynasty Hall នៃសណ្ឋាគារ The Shilla Seoul។

ពិធីនេះបានចាប់ផ្តើមដោយមានតារាសម្តែង Lee Kwang Soo ដែលជាមិត្តភក្តិជិតស្និទ្ធបំផុតម្នាក់របស់ Kim Woo Bin ធ្វើជាពិធីករ ស្របពេលព្រឹទ្ធាចារ្យ Venerable Pomnyun បានថ្លែងពាក្យជូនពរដ៏កក់ក្តៅដល់គូស្នេហ៍មួយគូនេះ។ សម្រាប់បទចម្រៀងអបអរសាទរ តារាចម្រៀង Car, the garden បានឡើងលើឆាក និងសម្តែងបទ “Romantic Sunday” ដែលជាបទចម្រៀង ក្នុងរឿងភាគរបស់ Shin Min Ah រឿង “Hometown Cha-Cha-Cha”។
ទន្ទឹមនឹងនេះដែរ គូស្នេហ៍មួយគូនេះបានចែករំលែកដំណឹងដ៏កក់ក្តៅអំពីការបរិច្ចាគនៅថ្ងៃរៀបការខ្លួន ដោយកាលពីថ្ងៃទី ២០ ខែធ្នូ ភ្នាក់ងាររបស់ពួកគេបានឱ្យថា “Shin Min Ah និង Kim Woo Bin បានបរិច្ចាគប្រាក់ចំនួន ៣០០ លានវ៉ុន (ប្រហែល ២០៣ ០០០ ដុល្លារ) ម្តងទៀតនៅចុងឆ្នាំនេះដល់អង្គការនានា ដែលរួមមានទាំងមូលនិធិ Hallym Burn មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan និង Good Friends ដើម្បីជួយដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក និងសម្រាប់ការព្យាបាលផ្នែកវេជ្ជសាស្រ្តរបស់គ្រួសារដែលមានប្រាក់ចំណូលទាប”។
គួររម្លឹកថា តារាសម្ដែងស្រី Shin Min Ah ដែលមានវ័យ ៤១ ឆ្នាំ និងតារាប្រុស Kim Woo Bin វ័យ ៣៦ ឆ្នាំបានចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៥ ម្ល៉េះ ៕

























Account
Security
Favourite Content