អបអរទិវាយុវជនអន្តរជាតិ Seventeen បរិច្ចាគ ២៥ ម៉ឺនដុល្លារដល់អង្គការ UNESCO

ក្រុមចម្រៀងប្រុស K-pop Seventeen បានបរិច្ចាគថវិកា ២៥ ម៉ឺនដុល្លារដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO ដើម្បីអបអរទិវាយុវជនអន្តរជាតិ។

យោងតាម Pledis Entertainment កញ្ចប់ថវិកានេះត្រូវបានផ្តល់ទៅឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានរៃអង្គាសតាមរយៈកម្មវិធីដេញថ្លៃសប្បុរសធម៌ “Joopiter presents: sacai x Seventeen” របស់ក្រុមចម្រៀងនេះ។ ថវិកានេះដែរ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ពង្រឹង​និងទ្រទ្រង់គម្រោង​ជំនួយ​សម្រាប់​យុវជន​សកល (Global Youth Grant Scheme) ​ដែល​ Seventeen ​បាន​រៀបចំ​រួមគ្នា​ជាមួយ​អង្គការ​យូណេស្កូ។

គួរបញ្ជាក់ថា Seventeen បច្ចុប្បន្នក៏មានតំណែងជាទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូសម្រាប់យុវជនផងដែរ។ នៅឆ្នាំ ២០២៣ ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះបានថ្លែងសុន្ទរកថា និងសម្តែងនៅឯវេទិកាយុវជនរបស់អង្គការយូណេស្កូលើកទី ១៣ ដែលប្រារព្ធឡើងជាមួយមហាសន្និបាតអង្គការយូណេស្កូនៅទីក្រុងប៉ារីស ធ្វើឱ្យពួកគេបានក្លាយជាតារា K-pop ដំបូង​គេ​ដែលបានថ្លែងសុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​ធំ​របស់ UNESCO។

បន្ទាប់ពីត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈដំបូងរបស់អង្គការសម្រាប់យុវជន ក្នុងឆ្នាំ២០២៤ ក្រុមចម្រៀងនេះបានបរិច្ចាគ ១ លានដុល្លារដើម្បីបង្កើតកម្មវិធីគាំទ្រយុវជនទូទាំងពិភពលោកក្នុងភាពជាដៃគូជាមួយអង្គការយូណេស្កូ។ ឥឡូវនេះមូលនិធិនេះត្រូវបានប្រើប្រាស់ដើម្បីគាំទ្រយុវជនចំនួន ១០០ ក្រុមនៅជុំវិញពិភពលោកក្នុងការអនុវត្តគម្រោងដែលយុវជនបានផ្តួចផ្តើមគំនិតដោយផ្ទាល់សម្រាប់អនាគតល្អប្រសើរ។

សមាជិក Seventeen បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ “ចាប់តាំងពីការបង្ហាញខ្លួនដំបូងរហូតមកដល់ពេលនេះ ពួកយើងបានរីកចម្រើនតាមរយៈការបង្ហាញពីពេលវេលាល្អៗជាច្រើនរបស់យុវវ័យតាមរយៈតន្ត្រីដែលបញ្ចូលជាមួយនឹងបទពិសោធន៍ និងអារម្មណ៍ពិតរបស់យើង ដែលធ្វើឱ្យអត្ថន័យនៃទិវាយុវជនអន្តរជាតិកាន់តែពិសេសសម្រាប់ពួកយើង។ យើងសូម​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ទាំង​អស់​ជុំវិញ​ពិភពលោក ដែល​កំពុង​បន្ត​ឈាន​ទៅ​រក​ក្ដី​សុបិន​របស់​ខ្លួន” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *