ស៊ីន សេដ្ឋសុជ្ឈតា ប្រកាសខ្លួនជាសិល្បករឯករាជ្យ មុនកំណត់កុងត្រាដែលចងទុក

រយៈពេលប្រមាណជាង ៣ឆ្នាំនៃការជ្រកកោនក្រោមផលិតកម្ម KlapYaHandz របស់លោកចាងហ្វាង សុខ វិសាល ពេលនេះ​ ស៊ីន សេដ្ឋសុជ្ឈតា ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា​ចៅស្រី​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ប្រកាស​ខ្លួន​ជា «សិល្បករឯករាជ្យ» វិញហើយ ដើម្បីបន្តទស្សនវិស័យសិល្បៈផ្ទាល់ខ្លួនរបស់នាង។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Setsochhata Sin – ស៊ីន សេដ្ឋសុជ្ឈតា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។​

ម្ចាស់បទ  «ទទួលការពិត» មិនបានបញ្ជាក់ពីមូលហេតុនៃការចាកចេញពី KlapYaHandzនោះឡើយ ផ្ទុយទៅវិញ នាងបានពោលពាក្យអរគុណទៅកាន់​ KlapYaHandz  សម្រាប់​ការ​ស្វែង​រក​សំឡេង​ថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាតាមលក្ខខណ្ឌបែបផែនរបស់នាង។

ស៊ីន សេដ្ឋសុជ្ឈតា រៀបរាប់ឡើងថា «សេចក្តីប្រកាសជាផ្លូវការ! អ្នកគាំទ្រជាទីគោរព នាងខ្ញុំ​ សុជ្ឈតា មានសេចក្ដីរំភើប​ក្នុងការ​ជូនដំណឹងដល់បង ប្អូនទាំងអស់គ្នាបានជ្រាបពី​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ដំណើរ​តន្ត្រី​របស់នាង​ខ្ញុំ! បន្ទាប់ពីគិតយ៉ាងយកចិត្តទុកដាក់ នាងខ្ញុំបានសម្រេចចិត្តក្លាយជា «សិល្បករឯករាជ្យ» ដើម្បីបន្តទស្សនវិស័យសិល្បៈផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងឱកាសពី KlapYaHandz កន្លងមក ប៉ុន្តែវាដល់ពេលហើយសម្រាប់នាងខ្ញុំក្នុងការស្វែងរកសំឡេងថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាតាមលក្ខខណ្ឌរបស់នាងខ្ញុំ។អរគុណសម្រាប់ការស្រលាញ់ និងគាំទ្ររបស់អ្នកទាំងអស់គ្នាតាំងពីថ្ងៃដំបូង។ នាងខ្ញុំនឹងនៅតែបង្កើតតន្ត្រី និងគម្រោងថ្មីៗជាបន្តទៀត!»។

ទោះពុំដឹងហេតុផលពីក្រោយការចាកចេញនេះ តែការសម្រេចចិត្តក្លាយជាសិល្បករឯករាជ្យរបស់ សុជ្ឈតា លឿនជាងការកំណត់ក្នុងកុងត្រា (កុងត្រា​ច្រៀង​ក្នុង​ផលិតកម្ម KlapYaHandz រយៈ​ពេល​៥ ​ឆ្នាំ) ដែលបានប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពេលនាង​ប្រកាស​ខ្លួន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ពេញ​លេញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​នៅ​ក្នុង​ផលិតកម្ម Klap YaHandz កាលពី​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០២១។

គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ឧសភា នេះ ផលិតកម្ម Klap YaHandz នៅមិនទាន់មានប្រតិកម្មអ្វីចំពោះការប្រកាសខ្លួនជាសិល្បករឯករាជ្យរបស់ ស៊ីន សេដ្ឋសុជ្ឈតា នោះឡើយ ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានជូនពរនាងសម្រាប់ដំណើរផ្លូវថ្មីក្នុងវិស័យតន្រ្តីនៅកម្ពុជា។

សូមជម្រាបថា រយៈពេលជាង ៣ ឆ្នាំក្នុងនាមជាតារាចម្រៀងកុងត្រាជាមួយ Klap YaHandz ចៅស្រី​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត រូបនេះបង្កើតបានស្នាដៃចម្រៀងជាច្រើនបទ រួមមាន៖ «ទទួលការពិត» «ជឿជាក់» «មិនស្តាយក្រោយ» «ធ្វើអីក៏ធ្វើដែរ» ft ចំរើន សុភា , «បើបងចង់បានអូន» ft វីន វិទូ , «Lay Back» ft Ruthko ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ