ស៊ីន សេដ្ឋសុជ្ឈតា ប្រកាសខ្លួនជាសិល្បករឯករាជ្យ មុនកំណត់កុងត្រាដែលចងទុក

រយៈពេលប្រមាណជាង ៣ឆ្នាំនៃការជ្រកកោនក្រោមផលិតកម្ម KlapYaHandz របស់លោកចាងហ្វាង សុខ វិសាល ពេលនេះ​ ស៊ីន សេដ្ឋសុជ្ឈតា ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា​ចៅស្រី​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ប្រកាស​ខ្លួន​ជា «សិល្បករឯករាជ្យ» វិញហើយ ដើម្បីបន្តទស្សនវិស័យសិល្បៈផ្ទាល់ខ្លួនរបស់នាង។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Setsochhata Sin – ស៊ីន សេដ្ឋសុជ្ឈតា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។​

ម្ចាស់បទ  «ទទួលការពិត» មិនបានបញ្ជាក់ពីមូលហេតុនៃការចាកចេញពី KlapYaHandzនោះឡើយ ផ្ទុយទៅវិញ នាងបានពោលពាក្យអរគុណទៅកាន់​ KlapYaHandz  សម្រាប់​ការ​ស្វែង​រក​សំឡេង​ថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាតាមលក្ខខណ្ឌបែបផែនរបស់នាង។

ស៊ីន សេដ្ឋសុជ្ឈតា រៀបរាប់ឡើងថា «សេចក្តីប្រកាសជាផ្លូវការ! អ្នកគាំទ្រជាទីគោរព នាងខ្ញុំ​ សុជ្ឈតា មានសេចក្ដីរំភើប​ក្នុងការ​ជូនដំណឹងដល់បង ប្អូនទាំងអស់គ្នាបានជ្រាបពី​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ដំណើរ​តន្ត្រី​របស់នាង​ខ្ញុំ! បន្ទាប់ពីគិតយ៉ាងយកចិត្តទុកដាក់ នាងខ្ញុំបានសម្រេចចិត្តក្លាយជា «សិល្បករឯករាជ្យ» ដើម្បីបន្តទស្សនវិស័យសិល្បៈផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងឱកាសពី KlapYaHandz កន្លងមក ប៉ុន្តែវាដល់ពេលហើយសម្រាប់នាងខ្ញុំក្នុងការស្វែងរកសំឡេងថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាតាមលក្ខខណ្ឌរបស់នាងខ្ញុំ។អរគុណសម្រាប់ការស្រលាញ់ និងគាំទ្ររបស់អ្នកទាំងអស់គ្នាតាំងពីថ្ងៃដំបូង។ នាងខ្ញុំនឹងនៅតែបង្កើតតន្ត្រី និងគម្រោងថ្មីៗជាបន្តទៀត!»

ទោះពុំដឹងហេតុផលពីក្រោយការចាកចេញនេះ តែការសម្រេចចិត្តក្លាយជាសិល្បករឯករាជ្យរបស់ សុជ្ឈតា លឿនជាងការកំណត់ក្នុងកុងត្រា (កុងត្រា​ច្រៀង​ក្នុង​ផលិតកម្ម KlapYaHandz រយៈ​ពេល​៥ ​ឆ្នាំ) ដែលបានប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពេលនាង​ប្រកាស​ខ្លួន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ពេញ​លេញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​នៅ​ក្នុង​ផលិតកម្ម Klap YaHandz កាលពី​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០២១។

គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ឧសភា នេះ ផលិតកម្ម Klap YaHandz នៅមិនទាន់មានប្រតិកម្មអ្វីចំពោះការប្រកាសខ្លួនជាសិល្បករឯករាជ្យរបស់ ស៊ីន សេដ្ឋសុជ្ឈតា នោះឡើយ ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានជូនពរនាងសម្រាប់ដំណើរផ្លូវថ្មីក្នុងវិស័យតន្រ្តីនៅកម្ពុជា។

សូមជម្រាបថា រយៈពេលជាង ៣ ឆ្នាំក្នុងនាមជាតារាចម្រៀងកុងត្រាជាមួយ Klap YaHandz ចៅស្រី​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត រូបនេះបង្កើតបានស្នាដៃចម្រៀងជាច្រើនបទ រួមមាន៖ «ទទួលការពិត» «ជឿជាក់» «មិនស្តាយក្រោយ» «ធ្វើអីក៏ធ្វើដែរ» ft ចំរើន សុភា , «បើបងចង់បានអូន» ft វីន វិទូ , «Lay Back» ft Ruthko ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ