ហ្វេនចោមរោម វណ្ណដា, វណ្ណថាន, ហ្សាណា, នរិទ្ធ និង យូហៃ នៅព្រលានពេលចេញដំណើរទៅបារាំង

កៀក​ថ្ងៃ​សម្ដែង​នៅ​បារាំង​ដូចនេះ​ហើយ​សិល្បករ​របស់​ផលិតកម្ម​បារមី​ទាំង ៥ នាក់ បាន​​ចេញ​ដំណើរ​ជុំ​គ្នា​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នា​ល្ងាច​ថ្ងៃ ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​មាន​ក្រុម​គ្រួសារ​បាន​ទៅ​ជូន​ដោយ​ផ្ទាល់។


ការ​ចេញ​ទៅ​សម្ដែង​​នៅ​សាល Salle Pleyel ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​របស់​តារា​ប្រុស​ស្រី​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ទទួល​បាន​ការ​គាំទ្រ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ពិសេស​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​បារាំង​តែម្ដង។ ថ្ងៃ​ចេញ​ដំណើរ​នេះ​ដែរ អ្នក​គាំទ្រ​ជាច្រើន​បាន​ទៅ​ចោមរោម និង​ជូនពរ​តារា​ទាំង ៥ រូប ឲ្យ​ទទួល​បាន​ជោគជ័យ ពេល​ទៅ​ប្រគំ​តន្ត្រី​លើក​នេះ។


មុន​ចាកចេញ​ទៅ​បារាំង​ដើម្បី​នាំ​យក​សិល្បៈ​វប្បធម៌ ក៏​ដូចជា​បង្ហាញ​ពី​បទ​ចម្រៀង​ខ្មែរ​បែប​សម័យ​នៃ​តារា​ប្រុស​ស្រី​ទាំង ៥ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មក​កាន់​អ្នក​សារព័ត៌មាន។ អ្នក​ដំបូង​គឺ​កញ្ញា ឡូរ៉ា ម៉ម ដែល​ជា​អ្នក​ដឹកនាំ ពោល​មក​យ៉ាង​ដូច្នេះ​ថា ការ​បាន​ទៅ​សម្ដែង​នៅ Salle Pleyel គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​តន្ត្រី (​មាន​​ន័យ​ថា​ជា​លើក​ដំបូង​របស់​សិល្បករ​ផ្នែក​ចម្រៀង បាន​ទៅ​សម្ដែង​ទីនោះ) តែ​ដោយសារ វណ្ណដា ធ្លាប់​បាន​ទៅ​សម្ដែង​បិទ​ការ​ប្រកួត​អូឡាំពិក​រដូវ​ក្ដៅ​កាលពី​ឆ្នាំ​មុន​នៅ​បារាំង ទើប​គេ​ដឹង​ពី​កេរ្តិ៍ឈ្មោះ​ខ្មែរ។


ម្ចាស់​ផលិតកម្ម​បារមី​រូប​នេះ​បន្ថែម​ទៀត​ថា ការ​ទៅ​សម្ដែង​នៅ Salle Pleyel ក្រោម​ប្រធានបទ «Rise for Khmer» លើស​ពី​ការ​ប្រគំតន្ត្រី ហើយ​ក៏​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​បរទេស​ថែម​ទៀត​ផង។ កញ្ញា​ជឿជាក់​ថា​ការ​សម្ដែង​នឹង​ជោគជ័យ ព្រោះ​សិល្បករ​ទាំង ៥ មាន​សំឡេង​បែប​ទំនើប និង​សមត្ថភាព រួម​ជាមួយ​បច្ចេកទេស​គ្រប់គ្រាន់ ហើយ​មិន​ថា​តែ​បារាំង​ទេ ទោះ​នៅ​អាមេរិក ឬ​នៅ​ទីណា​ក៏​នឹង​មាន​ចូលចិត្ត ស្រលាញ់​សំឡេង​ខ្មែរ។ ឡូរ៉ា បន្ត​យ៉ាង​មុតមាំ​ច្បាស់​លាស់​ថា សំឡេង​ខ្មែរ គឺ​ពិសេស ហើយ​ពិភពលោក​មិន​ទាន់​ស្ដាប់ ហើយ​ពេល​ដែល​ស្ដាប់ គេ​នឹង​ស្រលាញ់។


ចំណែក វណ្ណដា ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​ក្រុម​សារព័ត៌មាន​ខ្លី​ៗ​មក​ថា លោក​បាន​ទៅ​បារាំង​លើក​ទី​២ តែ​ម្ដង​នេះ​ពិតជា​អស្ចារ្យ និង​រំភើប​ជាង​ពេល​មុន ព្រោះ​បាន​សម្ដែង​ពេញលេញ។ ទៅ​លើក​នេះ​ក្រុម​តារា​បារមី ព្រមទាំង​ទៅ​យក​ភាគ​ជោគជ័យ សាមគ្គី ហើយ​នឹង​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ទៅ​កាន់​អ្នក​នៅ​បារាំង​ទាំងអស់​គ្នា។

“Rise for Khmer” នឹង​ធ្វើឡើងនៅ​ថ្ងៃ ១ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ Salle Pleyel ដែលជាសាលប្រគំតន្ត្រីមួយនៅក្នុងសង្កាត់ទី ៨ នៃទីក្រុងប៉ារីស ប្រទេសបារាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង



Leave a Reply

Your email address will not be published.Required fields are marked *