ជើងខ្លាំងមកហើយ! កូនកាត់ខ្មែរ-អាមេរិក សេលីណា ត្រៀមប្រកួត Miss Cambodia 2023

កម្មវិធីប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ ២០២៣ ត្រូវបានពន្យារពេលជ្រើសរើសបេក្ខភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣។ ទន្ទឹមការប្រកាសពន្យាពេលនេះដែរ គេឃើញមានបេក្ខភាពជាច្រើនបានដាក់ពាក្យប្រកួតប្រជែងដណ្តើមមកុដឆ្នាំនេះ។

តាមការកត់សម្គាល់ បេក្ខភាពដាក់ពាក្យប្រកួតឆ្នាំនេះ ម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំងក្លា ហើយខ្លះទៀតថែមទាំងមានបទពិសោធន៍ធ្លាប់ចេញទៅប្រកួតនៅឆាកអន្តរជាតិទៀតផង។ គ្រប់គ្នាមើលទៅមានថាមពលក្នុងការប្រកួតប្រជែង និងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតនាពេលក៏ខ្លីខាងមុខនេះ។

រឹតតែក្តៅគគុក ក្នុងចំណោមបេក្ខភាពខ្លាំងៗដែលបានដាក់ពាក្យប្រកួតឆ្នាំនេះ ក៏មានជើងខ្លាំងម្នាក់ឈ្មោះថា សេលីណា ពេជ្រ ចាន់រស្មី ចែត្រ (Selena Grande) ជាកូនកាត់ខ្មែរ-អាមេរិក អាយុ ២១ឆ្នាំ កម្ពស់ ១,៦៦ ម៉ែត្រ មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺ ភាសាខ្មែរ អង់គ្លេស និង អេស្ប៉ាញ។ សព្វថ្ងៃនាងជា Influencer និងជា Vlogger ដែលឆានែលយូធូបរបស់នាងមាន subscriber  រហូតដល់ប្រមាណ 83.7K ឯណោះ។

Selena Grande បានបញ្ចប់ការសិក្សាពី Syracuse University សហរដ្ឋអាមេរិក បរិញ្ញាបត្រផ្នែកគ្រប់គ្រង។ នាងកើតនៅភ្នំពេញ ប៉ុន្តែធំធាត់នៅសហរដ្ឋអាមេរិក។ ក្នុងវីដេអូណែនាំខ្លួនកម្មវិធី Miss Cambodia 2023 សេលីណា បានរៀបរាប់ឱ្យដឹងថា ដោយសារនាងធ្លាប់ធ្វើអត្តឃាត ទើបនាងចង់លើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ព្រោះនាងជឿថា នេះជាបញ្ហាកំពុងកើតឡើងទៅលើយុវវ័យ និងមនុស្សជាច្រើនជុំវិញពិភពលោក ហើយនាងចង់ឱ្យយុវតីទាំងឡាយដែលមានរូបរាងដូចនាងមានភាពក្លាហាន ដោយមាននាងជាតំណាងសម្រាប់ពួកគេ ព្រោះនាងដឹងថា មានការខ្វះការតំណាងភាពសម្រាប់អ្នកដែលរូបរាងដូចខ្ញុំ សម្បុរស្រអែម និងមាឌធំ។

បច្ចុប្បន្ន តារាស្រីសម្បុរស្រអែមស្រស់ Selena Grande កំពុងហ្វឹកហាត់ការដើរ និងពង្រឹងសមត្ថភាពបន្ថែមជាមួយក្រុមហ៊ុន CIM ដែលទទួលបន្ទុករៀបចំការប្រកួត Miss Cambodia 2023។ តើតំណែងមួយណាដែលស័ក្តិសមនឹងនាង? កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ ស្រីស្អាតកូនកាត់ខ្មែរ-អាមេរិករូបនេះ ក្នុងកម្មវិធីប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ ២០២៣ ដែលនឹងមកដល់នាពេលឆាប់ៗនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន