Selena Gomez បង្ហាញភាពសិចស៊ីខ្លាំងលើ​កម្រាលព្រំ​ Golden Globe 2023

Selena Gomez រួមជាមួយតារាល្បីៗ​ជា​ច្រើនទៀត​របស់ហូលីវូដបានបង្ហាញ​ខ្លួនក្នុង​ឈុត​សម្លៀកបំពាក់​ពិសេស​ៗ​លើកម្រាលព្រំនៃពិធីប្រគល់ពានរង្វាន់ភាពយន្ត Golden Globe ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាល​ពីល្ងាច​ថ្ងៃអង្គារ​នៅ​ទីក្រុង​ Beverly Hills សហរដ្ឋអាមេរិក ​ត្រូវ​នឹង​ព្រឹកថ្ងៃទី ១១ ខែមករា ម៉ោង​នៅ​កម្ពុជា។

ទើបតែត្រូវបាន​ជាប់​ឈ្មោះ​ប្រកួតប្រជែងពាន​រង្វាន់​លើក​ដំបូង​ក្នុង​កម្មវិធី Golden Globe សម្រាប់ភាពយន្ត “Only Murders in the Building” តារាស្រីអាមេរិក Selena Gomez បានទាក់ទាញចំណាប់អារម្មណ៍​ខ្លាំងបំផុតពេល​បង្ហាញ​ខ្លួន​លើ​កម្រាលព្រំនៃកម្មវិធីជាមួយឈុត​រ៉ូប​បញ្ចេញ​ដើមទ្រូង​ម៉ាក Valentino ។

ត្រលប់មកវិញបន្ទាប់ពីខកខាន​មួយ​ឆ្នាំដោយសារតែភាពចម្រូងចម្រាសអំពីកង្វះភាពចម្រុះពូជសាសន៍ កម្រាលព្រំរបស់កម្មវិធី Golden Globe ឆ្នាំនេះ​ត្រូវ​បាន​គេ​ឃើញ​ថា​មានភាពអ៊ូអរ ជាមួយ​នឹង​វត្តមាន​របស់​តារា​ល្បី​ៗ​ជា​ច្រើន​របស់​ហូលីវូដ។

ក្រៅពី Selena Gomez វត្តមាន​របស់​តារា​សម្ដែង​ផ្សេងៗ​ទៀត​ដូចជា Anya Taylor-Joy, Margot Robbie , តារា​ជើងចាស់ Michelle Yeoh និងកំពូលតារា​ម៉ូដែល Heidi Klum ជាដើម ក៏​បាន​ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់តែ​មានភាព​ពិសេស​និងទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ផង​ដែរ។

កម្មវិធី Golden Globe ឆ្នាំ​នេះ​បាន​បញ្ចូល​សមាជិកគណៈកម្មការ​កាន់តែធំ​និង​មានភាព​ចម្រុះភេទនិងជាតិសាសន៍​ជាង​មុន ព្រម​ជាមួយ​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​សិល្បករ​និង​ភាពយន្ត​ល្បីៗ​មក​វិញ បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​ច្រើន​កាល​ពី​ឆ្នាំមុនៗ។

ពាន​រង្វាន់ធំ​បំផុតសម្រាប់ភាពយន្តប្រចាំ​ឆ្នាំ Best motion picture – drama ឆ្នាំ​នេះគឺបានទៅលើភាពយន្ត “The Fabelmans” ដែលបានយកឈ្នះភាពយន្តធំៗផ្សេងទៀតដូចជា “Avatar: The Way of Water”, “Elvis”, “Tár”, និង “Top Gun: Maverick” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត