សៀនាង Gamer ប្រាប់អត្ថប្រយោជន៍ទទួលបានពី social media

យុវវ័យ​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​អ្នក​ចូលចិត្ត​លេង​ហ្គេម និង​មើល​វីដេអូ streaming game ច្បាស់​ជា​ស្គាល់​ស្រី​ស្អាត សៀនាង ដែល​ជា gamer និង​ជា​អ្នក​បង្កើត​ក្រុម Oukong Media។ មិន​ត្រឹម​ជា gamer ដែល​ពូកែ​រឿង​លេង​ហ្គេម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ នាង​ក៏​មាន​ទេពកោសល្យ​ក្នុង​ការ​សម្ដែង និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ ដោយ​បាន​បង្កើត​ក្រុម Oukong Media មាន​សមាជិក​រហូត​ជិត ១០ នាក់​ដូច​បច្ចុប្បន្ន។

វីដេអូ​ដែល Oukong Media បាន​ផលិត​ភាគច្រើន​ជា​វីដេអូ​កំប្លុកកំប្លែង និង​ជា​វីដេអូ​អប់រំ​ខ្លី​ៗ ហើយ​ខ្លះ​ទៀត​ជា​វីដេអូ​ប្រូម៉ូត​ផលិតផល​ផង​ដែរ ដែល​អាច​ឱ្យ​សមាជិក​ក្នុង​ក្រុម​នេះ ក៏​ដូច​ជា សៀនាង ផ្ទាល់ អាច​រក​កម្រៃ​បាន​យ៉ាង​ច្រើន​ពី social media នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រាប់​ឱ្យ AMS ដឹង​ដោយ​ជំហរ​រឹងមាំ និង​ភាព​ម៉ឺងម៉ាត់ gamer ស្រី​ស្អាត​រូប​នោះ​ថា ដំបូង​កញ្ញា​គ្រាន់​ជា​អ្នក Live Game ធម្មតា​ប៉ុណ្ណោះ តែ​ដោយសារ​ការ Live របស់​មាន​អ្នក​ចូល​មើល​ច្រើន ទើប​មាន​ការ​វិវត្ត​ខ្លួន​ចូល​ទៅ​ក្នុងOukong Media ដែល​ជា​ក្រុមហ៊ុន​ថត​សម្រាប់​កម្មវិធី Tik Tok ហើយ​ក៏​ចាប់ផ្ដើម​ចូលរួម​ជា​តួ​សម្ដែង​ក្នុង​ក្រុម​នេះ និង​ផ្តើម​មាន​គេ​ឯង​ស្គាល់​កាន់តែ​ច្រើន​ឡើង​រហូត​មក។

ដោយសារ​មាន​ហ្វេន​ៗ​ច្រើន​ពី​ការ streaming gameនិង​ហ្វេន​ៗ​ពី​កម្មវិធី Tik Tok ផង​នោះ ធ្វើ​ឱ្យ​ស្រី​តូច​ច្រឡឹង​នេះ កាន់តែ​មាន​គេ​ស្គាល់​ច្រើន​ឡើង មិន​កាន់តែ​ល្បីល្បាញ​ក្នុង​ចំណោម gamer និង​អ្នក ផលិត​វីដេអូ Tik Tok។ ជា​​យុវតី​ម្នាក់​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​លើ social media នា​ពេល​បច្ចុប្បន្ន សៀនាង មិន​ក្រែង​ក្នុង​ការ​ប្រាប់​អត្ថប្រយោជន៍​ដែល​កញ្ញា​ទទួល​បាន​ពី social media នោះ​ឡើយ ដោយ​ការ​ចែករំលែក​នេះ​គឺ​ចាត់​ទុក​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ផ្សេង​ទៀត​ឱ្យ​ក្លាហាន​ហ៊ាន​ធ្វើ និង​បង្ហាញ​សមត្ថភាព​ដែល​ខ្លួន​មាន​លើ social media ដើម្បី​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​កញ្ញា​ដែរ។

Sea Neang Gaming ដែល​ជា​ឈ្មោះ​លើ​ហ្វេសប៊ុក​ផេក​បាន​ឲ្យ​ដឹង​ថា ៖ «ទី​១​សម្រាប់​ខ្ញុំ​ដែល​ទទួល​បាន​គឺ គេ​ស្គាល់​ច្រើន។ ទី២ បើ​យើង​និយាយ​ថា​ងាយ​ស្រួល​រក​លុយ​ក៏​វា​មិន​ប្រាកដ​ដែល ដោយសារ​ពេល​យើង​ទៅ​ធ្វើ​មិន​ប្រាកដ​ថា​ស្រួល​ទាំងអស់​ទេ ពេល​យើង​ទៅ​យក​លុយ​ពី​គេ ក៏​យើង​ត្រូវ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដែរ​ក្នុង​ការ​យក​លុយ​ពី​គេ ត្រូវ​ឈរ​នៅ​ណា ត្រូវ​ថត​បែប​ម៉េច គេ​ចង់​បាន​បែប​ម៉េច យើង​ត្រូវតែ​តាម​គេ​អ៊ីចឹង។ សម្រាប់​ទី​៣ គឺ​ខ្ញុំ​ជួយ​គ្រួសារ​បាន​ច្រើន​ជាង​មុន​ឆ្ងាយ​តែម្ដង ព្រោះ​ពី​មុន មុន​ពេល​ខ្ញុំ​ចូល​ទៅ​ដល់ social media គឺ​ខ្ញុំ​ជួយ​គាត់​បាន​កម្រិត​តូច​មួយ​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ហើយ ខ្ញុំ​រក​បាន​ច្រើន​គួរ​សម​គឺ​ខ្ញុំ​ចែក​ទៅ​ឱ្យ​គ្រួសារ​ខ្ញុំ​បាន​ច្រើន​ជាង​មុន​ទៅ​ទៀត។ ពេល​ខ្លះ​ខ្ញុំ​អត់​សូវ​បង្ហាញ​ទៅ​លើ​ការ​ធ្វើ​បុណ្យ​ទេ ប្រហែល​ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​អត់​ចូលចិត្ត​ថត​រូប​បង្ហាញ​អី​មិនដឹង​ទេ តែ​ភាគច្រើន​ខ្ញុំ​ចូលចិត្ត​ជួយ​ទៅ​ដល់​ពួកគាត់​អ្នក​ធាក់​ស៊ីក្លូ និង​ជា​ចំណែក​ជួយ​សង្គម​មួយ​ដែរ ខ្ញុំ​ចូល​ចិត្ត»



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ