ជាដំណឹងរីករាយសម្រាប់ហ្វេនៗរបស់តារាសម្តែងស្រីរូបស្រស់ សាន្ត កុសុមៈ ដោយស្ងាត់ៗនាងស្រាប់តែលេចវត្តមានក្នុងកម្មវិធី Tokyo Fashion Week SS24 នៅប្រទេសជប៉ុន តែមិនមែនជាភ្ញៀវនោះទេ គឺនាងទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនោះ ជាមួយតារាបង្ហាញម៉ូដមកពីបណ្តាប្រទេសនានាជាច្រើនទៀត។


តាមរយៈរូបភាពបង្ហោះដោយទំព័រហ្វេសប៊ុក Style Revolver បង្ហាញឱ្យដឹងថា ស្រីស្អាត សាន្ត កុសុមៈ បានចូលរួមដើរបង្ហាញម៉ូដឱ្យ Collection Queen & Jack Spring Summer 2024 ជាមួយតារាម៉ូដែលប្រុសស្រីមកពីបណ្តាប្រទេសផ្សេងៗជាច្រើនរូប។
គេបានដឹងមកថា កន្លងមកតួឯកស្រីក្នុងរឿង «នគរមាស» ពុំធ្លាប់ចូលរួមដើរបង្ហាញម៉ូដពីមុនមកឡើយ តែនាងពិតជាធ្វើបានល្អខ្លាំងណាស់ក្នុងការដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនេះ ទាំងការដើរ និងការលេងទឹកមុខបែបហ្វេសសិន។ ស្រីស្រស់ថ្ពាល់ខួចគួរឱ្យស្រលាញ់នេះ ទទួលបានពាក្យសរសើរជាច្រើន ហើយនាងផ្ទាល់ក៏បានធ្វើការប្រាស្រ័យទាក់ទងជាមួយតារាម៉ូដែលមកពីប្រទេសផ្សេងៗយ៉ាងសប្បាយរីករាយ បង្ហាញពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។



ក្រឡេកទៅមើល ធីតាឯកសង្ក្រាន្តឆ្នាំ២០២១វិញនោះ ក៏បានបង្ហាញអារម្មណ៍រំភើបក្រោយឮពាក្យមួយម៉ាត់ថា នាងគឺជាជនជាតិខ្មែរដំបូងគេដែលមានវត្តមានលើឆាកTokyo Fashion Week ខណៈដែលតារាម៉ូដែលផ្សេងទៀតសុទ្ធតែធ្លាប់មានបទពិសោធន៍ក្នុងវិស័យនេះច្រើនឆ្នាំមកហើយ៕























Account
Security
Favourite Content