បន្ទាប់ពីទទួលពានរង្វាន់ជា «តួរងស្រីឆ្នើមរបស់ TVB ឆ្នាំ ២០២៣» ក្នុងរឿង The QUEEN of News ហើយបានធ្វើឱ្យតារាស្រី Samantha Ko ឈានឡើងដល់កម្រិតកំពូលថ្មីមួយទៀតក្នុងអាជីពសម្ដែងខ្សែភាពយន្ដរបស់នាង។ ក្រោយពីទទួលបានប្រជាប្រិយភាពកាន់ខ្លាំង កាលវិភាគការងាររបស់នាងក៏កាន់តែមមាញឹកខ្លាំងឡើងដែរដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះយ៉ាងខ្លាំង។



កាលពីថ្ងៃទី១៩ ខែមេសា តារាស្រី Samantha Ko បានចែករំលែករូបភាពរបស់នាងកំពុងសម្រាកនៅមន្ទីរពេទ្យដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភជាខ្លាំង។ ក្រោយចេញពីមន្ទីរពេទ្យ នាងបានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ TVB Entertainment News Channel ថាវាពិតភ្លាមៗមែន នៅពេលដែលនាងបានបញ្ចប់ការថតរឿងភាគថ្មី Memories Beyond Horizon ហើយជិះយន្ដត្រលប់មកហុងកុងវិញ។


កំលុងពេលធ្វើដំណើរនាងមានអារម្មណ៍ថាចុករោយ ក ទើបនាងម៉ាស្សាបន្តិច ប៉ុន្តែពេលនោះនាងស្រាប់បានប៉ះទោះដុំពកដ៏ធំមួយនៅលើកញ្ចឹក ក។ នាងចាប់ផ្ដើមមានអារម្មណ៍កាន់តែពិបាក ហើយវាកាន់តែរីកធំទៅៗជាងពេលដែលនាងដឹងថាមានវាពីដំបូងទៅទៀត ហើយពេលនាងចុចលើដុំពកក៏មានអារម្មណ៏ឈឺចាប់ផងដែរ។ បន្ទាប់មកទៀត នាងក៏បានរកឃើញការពិតទៅនៅលើកញ្ចឹង ក របស់នាងនៅមានដុំពកដល់ទៅ ២ ដុំឯណោះ។
ក្រោយពីមានអាការៈមិនស្រួល ក្រុមការងារថតក៏បានអនុញ្ញាតឱ្យតារាស្រីរូបនេះទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលឱ្យបានលឿនបំផុត។ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យហើយ ជាលទ្ធផលគ្រូពេទ្យបានសន្និដ្ឋានថាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ មូលហេតុដែលធ្វើឱ្យមានដុះដុំពកគឺទាក់ទងនឹងសុខភាពផ្លូវចិត្តដោយសារតែនាងមិនបានសម្រាកគ្រប់គ្រាន់ មានសម្ពាធ និងមានអារម្មណ៍តានតឹងខ្លាំងពេក។ ទាក់ទិននឹងស្ថានភាពផ្លូវចិត្តនេះផងដែរ Samantha Ko បានសារភាពថាជាការពិតរាល់ពេលថតនាងតែងតែចង់បានភាពល្អឥតខ្ចោះ ១០០ ភាគរយតែម្ដង ដូច្នេះហើយទើបនាងដាក់សម្ពាធខ្លួនឯងរហូតដល់ដំណាក់កាលមួយនេះ។



ជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញបានណែនាំឱ្យនាងព្យាយាមកែទម្លាប់មួយនេះ ហើយត្រូវរៀនពីរបៀបសម្រួលផ្លូវចិត្ត និងសម្រាកឱ្យបានច្រើន។ គួររំឭកផងដែរថា ក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១៧ តារាស្រី Samantha Ko ធ្លាប់បានកើតជំងឺ Alopecia Areata ជាជំងឺដែលធ្វើឱ្យជ្រុះជាដុំៗហើយក៏បណ្ដាលមកពីភាពតានតឹងដូចគ្នាទៅនឹងលើកនេះដែរ៕


























Account
Security
Favourite Content