សរសើរ​ទឹក​ចិត្ត​ សាយ ទោះមាន​ជំងឺ​ប្រចាំ​កាយ​​តាំង​ពី​ក្មេង​ តែ​នៅ​ពុះពារ​រត់​ ដើម្បី​កុមារ​កម្ពុជា

«បើ​ពេទ្យ​បិទ ​នឹងមានមនុស្ស​ស្លាប់​ច្រើន …» ​ជា​ឃ្លា​​មួយ​ដែល​តារា​ចម្រៀង ​Original Song អ៊ួន​ បឋម ហៅ សាយ​ លើក​ឡើង​​ ធ្វើ​ឱ្យ​មហាជន​​ក្ដុក​ក្ដួល​ និង​រំភើប​ចំពោះ​ការ​លះ​បង់​ដ៏​ធំធេង​មួយ​នេះ​។ «Run for Charity with Sai» ជា​បេសកកម្ម​ដ៏​អស្ចារ្យ​នៃ​ការ​រត់​សប្បុរសធម៌​ ដែល​បាន​ជួយ​ដល់​កុមារ​រាប់​ម៉ឺន​នាក់​​។​

នៅ​ចាំ​បាន​ទេ​? កម្មវិធី​ រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ( Run with Sai) កាល​ពី​ឆ្នាំ ​២០១៩​​ ក្នុង​រយៈពេល ​៩៧​ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ​ ២ ៤០៨​ គីឡូម៉ែត្រ​ ​ឆ្លង​កាត់​ ២១​ ខេត្ត​ក្រុង​​ ជុំវិញ​ប្រទេស​កម្ពុជា​។​​ បេសកកម្ម​មួយ​នេះ​​​ ទទួល​បាន​ការ​បរិច្ចាគ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ប្រមាណ​ជា ​៥០ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ​ដែល​នេះ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​កុមារ​ជាច្រើន​​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀម​រាប​។​

ជា​ការ​ពិតណាស់ ​ក្នុង​ដំណើរ​ការ​នៃ​ការ​រត់​របស់​ សាយ​ បាន​ជួប​ប្រទះ​​បញ្ហា​ច្រើន​រាប់​មិន​អស់ ​​ថ្ងៃ​ក្ដៅ ​មេឃ​ភ្លៀង​ បញ្ហាផ្លូវលំបាក ​រហូត​ដល់​ពេល​មួយ​ ​សាយ ​បាន​ចូល​ពេទ្យ​សង្គ្រោះ​​បន្ទាន់ ​ដោយ​សារ​តែ​គាត់​មាន​បញ្ហា​សុខភាព​ក្នុង​ពេល​​​រត់​ តែ​នេះ​មិន​មែន​ជា​កត្តា​រាំង​ស្ទះ​ការ​តាំង​ចិត្ត​របស់​បុរស​ម្នាក់​នេះ​បាន​ឡើយ។ ​ទីបំផុត​ម្ចាស់​បទ “សារភាព​ស្នេហ៍​តាម​ខ្យល់” ​បាន​ជម្នះ​រហូតបញ្ចប់​បេសកកម្ម​មួយ​នេះ​ដោយ​ជោគជ័យ​។​

ជាក់ស្ដែង​នា​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​កម្មវិធី​កិច្ច​ជជែក​ពិភាក្សា​មួយ​ ​អ៊ួន​ បឋម ហៅ សាយ ​បាន​ទម្លាយគ្មាន​សល់​​រឿង​រ៉ាវ​ពិត​មួយចំនួន​ ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ដឹង​ពី​រូប​លោក​​​ពី​ក្រោយ​បេសកកម្ម​ រត់​ដើម្បី​សប្បុរសធម៌មួយនេះ។ សាយ បាន​និយាយ​ថា​ ​«​ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​ ពេល​ហ្នឹង​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ​​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ហឺត​ មាន​ភាគ​រយ​ស្លាប់​ខ្ពស់​ណាស់ ​គឺ​រហូត​ដល់​ទៅ ​៩៨ %​ ខណៈ​​ជំងឺ​ហឺត​ គឺ​ជា​ជំងឺ​ប្រចាំ​កាយ​​ដែលខ្ញុំមាន​តាំង​ពី​ក្មេង​»​។

សាយ បានបន្ថែមថា «​​​​ខ្ញុំ​មិន​ចង់​ស្លាប់​លើ​គ្រែ​​កូវីដ​ទេ​ បើ​ខ្ញុំត្រូវ​ស្លាប់​ពិត​មែន​ ខ្ញុំចង់​ស្លាប់​ឱ្យ​វា​មាន​ន័យ​ បាន​ន័យ​ថា​ស្លាប់​ ដើម្បី​ជាប្រយោជន៍​ដល់​ជាតិ​​ប្រសិនបើមន្ទីពេទ្យ​ពេទ្យ​បិទ​ នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ខ្ញុំ​ស្លាប់​ទៀត​ ព្រោះ​គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នកជំងឺ​បាន ​ដូច្នេះ​ដាច់ខាត​មន្ទីរពេទ្យ​មិន​អាច​បិទ​ទ្វារ​ទេ»​។ ក្រោយ​មក ​សាយ ​ក៏​បាន​សម្រេច​ចិត្ត​ស្នើ​សុំ​ធ្វើ​គម្រោង​​រត់​ជុំវិញ​ខេត្ត​ក្រុង​ភ្នំពេញ រហូត​បាន​សម្រេច​ និង​​ទទួល​បាន​ផ្លែ​ផ្កា​ដោយ​បាន​ជួយ​កុមារ​​ជា​ច្រើន​រយ​នាក់​ សម្រាល​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំង​អស់​៕

វីដេអូកិច្ចសម្ភាសន៍​របស់ សាយ https://www.facebook.com/Thomith.Chin/videos/385679740909662


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា