BABYMONSTER ជាក្រុមចម្រៀងនារីបង្កើតថ្មីដោយផលិតកម្ម YG នឹងត្រៀមចេញច្រៀងផ្លូវការនាពេលឆាប់ៗ។ ក្រុមចម្រៀងនេះ ត្រូវបាន YG បង្ហាញមុខជាលើកដំបូងចុងឆ្នាំ ២០២២ ជាមួយសមាជិកចំនួន ៧ រូបរួមមាន Ahyeon, Ruka, ASA, Pharita, Rora, Haram និង Chiquita។

បើតាមការបញ្ជាក់ពីសារព័ត៌មានប្រទេសកូរ៉េបានឲ្យដឹងថា YG នឹងត្រៀមឲ្យក្រុមចម្រៀងនារីនេះចេញជាផ្លូវការនៅខែ កញ្ញា ឆ្នាំ ២០២៣ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នមិនទាន់លេចលឺដំណឹងពីការបញ្ចេញខ្លួនជាផ្លូវការរបស់ BABYMONSTER នោះទេ។


ថ្មីៗ នេះ ក្រុមអ្នកគាំទ្រសម្ដែងការព្រួយបារម្ភក្រោយសមាជិក BABYMONSTER មានចំនួនតែ ៦ នាក់ប៉ុណ្ណោះដែលប្រទះឃើញទៅគាំទ្រ និងមើលការប្រគំតន្ដ្រីទេសចរណ៍របស់ក្រុមចម្រៀងរៀមច្បម BLACKPINK ដោយបាត់សមាជិកម្នាក់គឺ Ahyeon ។ មែនទែនទៅ នេះមិនមែនជាលើកទី ១ ដែលនាងមិនត្រូវបានប្រទះជាមួយសមាជិកក្រុមនោះទេ។ បើតាមការបញ្ជាក់ពីអ្នកគាំទ្របានឲ្យដឹងថា ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២៣ មក Ahyeon មិនដែលត្រូវបានគេឃើញបង្ហាញខ្លួននៅអគារ YG ឬដើរទៅណាមកណាជាមួយសមាជិកក្រុមឡើយគឺដំណឹងរបស់នាងស្រាប់តែបាត់សូន្យឈឹង។

ទោះជាមានការទទូចសួរពាសពេញបណ្ដាញសង្គម និងពាក្យចចាមអារ៉ាមជាច្រើនជុំវិញរឿង Ahyeon ចាកចេញពីក្រុមក៏ដោយប៉ុន្ដែផលិតកម្ម YG មិនបានចេញមុខបកស្រាយ ឬផ្ដល់ដំណឹងណាមួយជូនមហាជន និងអ្នកគាំទ្រឡើយ។ ដូច្នេះទើបធ្វើឲ្យមានមតិជាច្រើនសង្ស័យថា Ahyeon ប្រហែលជាចាកចេញពីផលិតកម្មពិតមែន។ តែទោះជាយ៉ាងណាក្ដីមានតែរង់ចាំមើលជាបន្ដទាំងអស់គ្នាប៉ុណ្ណោះ ៕

























Account
Security
Favourite Content