តារាប្រុស Ruco Chan ចេញមុខការពារភរិយាភ្លាមៗ ក្រោយត្រូវគេរិះគន់ជាស្ដ្រីចាយវាយខ្ជះខ្ជាយ

ថ្មីៗ នេះ ភរិយារបស់ តារាប្រុសហុងកុង Ruco Chan ត្រូវបានអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេត រិះគន់ព្រោងព្រាត ដោយសារថានាងចាយវាយខ្ជះខ្ជាយនូវប្រាក់ដែលស្វាមីខិតខំរកមកយ៉ាងលំបាក។ ភរិយារបស់លោកត្រូវបានគេប្រទះឃើញស្ពាយកាបូបប្រេន Hermes តម្លៃប្រមាណជាង ២ ម៉ឺនដុល្លារអាមេរិក។ ចំពោះមូលហេតុដែលត្រូវរិះគន់ គឺដោយសារតារាប្រុស Ruco Chan ធ្លាប់លើឡើងពីវិបត្ដិកូវីត ១៩ ដែលធ្វើឲ្យតារាជាច្រើនមិនសូវមានការងារធ្វើ និងពិបាកក្នុងការឡើងប្រាក់ឈ្នួល។

នៅពេលដែលឃើញគេរិះគន់ភរិយាយ៉ាងច្រើន ឆ្លៀតក្នុងថ្ងៃកម្មវិធីសប្បុរសរបស់ TVB លោកបានលើកឡើងបែបកំប្លែងថា៖ “តើមនុស្សស្រីឯណាដែលមិនស្រឡាញ់ចូលចិត្ដកាបូបស្រស់ស្អាត។ ពិតប្រាកដណាស់ ភរិយារបស់លោកក៏ស្រឡាញ់វាដូចគ្នា។ នាងបានប្រមូលនូវ collection កាបូបជាច្រើនដែលនាងស្រឡាញ់។ នាងជាមនុស្សដែលរៀនផ្នែករចនាកាបូប នាងគឺស្រឡាញ់កាបូបដែលមានការរចនាស្អាត មិនផ្ដោតលើតម្លៃថោក ឬថ្លៃទេ។”

លោកបន្ដថា នាងព្រមរៀបការជាមួយលោក ចំណាយជីវិតជាមួយលោក លោកត្រូវតែឲ្យនាងរស់នៅដោយរីករាយ។ លោកត្រូវតែទិញកាដូជូននាង។ ណាមួយ នាងត្រូវចូលរួមកម្មវិធីដែលមានមនុស្សល្បីៗ ចូលរួម ដូច្នេះការតុបតែងខ្លួនឲ្យបានសមរម្យវាជារឿងធម្មតាដែលត្រូវធ្វើ។

គួរបញ្ជាក់ថា តារាសម្ដែងប្រុសហុងកុង Ruco Chan បានចាប់ដៃតារាស្រី Phoebe Sin ចូលរោងមង្គលសាងគ្រួសារ នៅចុងឆ្នាំ ២០១៨ និងទទួលចំណងដៃកូនស្រីម្នាក់ បច្ចុប្បន្នមានវ័យ ៥ ឆ្នាំ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន