រៀបការយូរឆ្នាំហើយ Ruco Chan នៅតែកោតសរសើរចំពោះការលះបង់របស់ភរិយាជាទីស្រឡាញ់មិនដាច់ពីមាត់

បើគិតមកដល់ពេលបច្ចុប្បន្ន តារាសម្ដែងប្រុសជួរមុខរបស់ហុងកុង Ruco Chan បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់ Phoebe Sin បាន ៥ ឆ្នាំមកហើយ។ ក្រោយរៀបការបានមួយឆ្នាំ អ្នកទាំងពីរក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ។

ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកគេទាំងពីរនៅតែឆ្លៀតផ្ដល់ពេលវេលា និងភាពកក់ក្ដៅសម្រាប់ក្រុមគ្រួសារតូចនេះមិនដែលរំលងនោះទេ។ ជាពិសេសលោកមិនបានភ្លេចអរគុណទៅដល់ភរិយារបស់លោកខ្លាំងមែនទែនដែលអនុញ្ញាតឱ្យលោកធ្វើការ និងបន្ដអាជីពជាតារាសម្ដែងដោយមិនបាច់មានការព្រួយបារម្ភអ្វីទាំងអស់។

តួប្រុស​នៅក្នុងរឿង POTT រូបនេះក៏បានបន្តថាលោកអាចមើលឃើញកូនស្រីត្រូវបានថែទាំ និងធំឡើងយ៉ាងល្អដែលនេះគឺជាគុណសម្បត្តិដ៏ធំបំផុតរបស់ភរិយាជាទីស្រឡាញ់។ គួរបញ្ជាក់ផងដែរថា Ruco Chan បានរៀបការជាមួយភរិយាលោក Phoebe Sin ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីលោកបានធ្វើជាចៅក្រមកិត្តិយសក្នុងកម្មវិធីបវរកញ្ញាហុងកុងឆ្នាំ ២០១៦ ដែលនាងគឺជាបេក្ខនារីម្នាក់ផងដែរ។

ក្រោយរៀបការ និងទទួលបានកូនស្រីម្នាក់ក្នុងឆ្នាំ ២០១៩ ហើយ Phoebe Sin ក៏បានលាឈប់ពីវិស័យសិល្បៈដើម្បីចំណាយពេលវេលាធ្វើជាប្រពន្ធ និងម្ដាយដ៏ល្អម្នាក់។ ជាពិសេសនាងបានបោះបង់ក្ដីស្រមៃ អ្វីដែលខ្លួនចង់ធ្វើ និងការចំណាយពេលវេលាសម្រាកជាមួយមិត្តភក្ដិដើម្បីថែទាំគ្រួសារ។ សម្រាប់ខ្លួនលោក នេះគឺជាការលះបង់ដ៏ធំធេងបំផុត។

ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុនតារាសម្ដែងប្រុស Ruco Chan ក៏បានបង្ហោះរូបដើរលេងជាមួយប្រពន្ធកូនរួមជាមួយចំណងជើងថា “មនុស្ស​ជា​ច្រើន​និយាយ​ថា​កូនស្រី​ជា​គូស្នេហ៍​របស់​ឪពុក​ពី​អតីតកាល ហើយ​នាង​នឹង​លួច​បេះដូង​អ្នកទៅ​ទាំង​ស្រុង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ប៉ុន្តែខ្ញុំ​មាន​អារម្មណ៍​ថា​វាពិតជា​សម​ជាង​ដែលត្រូវ​និយាយ​ថា​នាង​គឺជា​ស្នេហ៍​ពិតរបស់​យើង​ក្នុងជាតិ​នេះ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ