ឧដុង្គជារមណីយដ្ឋានដ៏ល្បីល្បាញមួយ នៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ ក្នុងឱកាសបុណ្យទានម្ដងៗ ទីនេះ គឺជាកន្លែងជួបជុំដ៏រីករាយ សម្រាប់ដំណើរកម្សាន្តផង និងជាទីកន្លែងសក្ការគោរពបូជា សម្រាប់ពុទ្ធសាសនិកជនគ្រប់រូប។
តាមទំព័រហ្វេសប៊ុកផេក រមណីយដ្ឋានភ្នំឧដុង្គ បានបង្ហាញផ្លូវ ៣ ខ្សែ ដែលបងប្អូនអាចធ្វើដំណើរទៅដល់រមណីយដ្ឋានមួយនេះ បានដោយសុវត្ថិភាព និងបញ្ចៀសការកកស្ទុះចរចរណ៍។ ក្នុងនោះរួមមាន៖
១.បើបងប្អូនធ្វើដំណើរពីទិសខាងជើង គឺអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥
២.សម្រាប់អ្នកមកពីទិសខាងលិច អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥១
៣.ជម្រើសមួយទៀតសម្រាប់អ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ឬអ្នកមកពីទិសខាងត្បូង អាចធ្វើដំណើរតាមផ្លូវលេខ ១៣០ រួចបត់ទៅផ្លូវ ៥១ ឆ្ពោះទៅភ្នំឧដុង្គបានដូចគ្នា
ភ្នំឧដុង្ត ស្ថិតនៅក្បែររាជធានីឧត្គុងមានជ័យ ដែលជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ក្នុងរជ្ជកាល ព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ដោយធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ ៕