គិតមកដល់បច្ចុប្បន្ន តារាសម្ដែងស្រីល្បី Ruby Lin ឬគ្រប់គ្នាស្គាល់ថា ចៀវៃ បានរៀបការ និងសាងគ្រួសារជាមួយស្វាមីតារាប្រុសWallace Huo អស់រយៈពេល ៧ ឆ្នាំមកហើយ។ បើទោះជាលេចរឿងអាស្រូវលែងលះជាច្រើនដង ប៉ុន្ដែចំណងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំខ្លាំងមិនរង្គោះរង្គើដូចពាក្យចចាមអារ៉ាមឡើយ។



ថ្មីៗ នេះ អ្នកទាំងពីរបានធ្វើឱ្យមហាជនកាន់តែជឿជាក់ថាចំណងស្នេហារបស់អ្នកទាំងពីរមិនប្រេះឆាដូចពាក្យចចាមអារ៉ាមពិតមែន ដោយបានបង្ហោះអបអរគម្រប់ខួបស្នេហារយៈពេល ៧ ឆ្នាំ។ តារាស្រី ចៀវៃ បានបង្ហោះរូបកែវស្រា និងបានដាក់រូប Emoji លេខ ៧ រូបបេះដូង និងផ្កាកុលាប ដើម្បីអបអរខួបគម្រប់អាពាហ៍ពិពាហ៍ ៧ ឆ្នាំ ស្របពេលដែលមហាជនជាច្រើន បញ្ចេញមតិជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់សក់ស្កូវផងដែរ។ បើតាមការបញ្ជាក់របស់តារាស្រី ចៀវៃ ក្នុងបទសម្ភាសន៍ ស្វាមីរបស់នាងជាមនុស្សម្នាក់ដែលតែងនៅក្បែរនាងកំដរនាង និងលើកទឹកចិត្តនៅពេលនាងមិនសប្បាយចិត្ត ទោះមិនសូវបង្ហោះរូបជួបជុំគ្នាក៏ដោយទំនាក់ទំនងរបស់នាង និងស្វាមី គ្មានអ្វីប្រែប្រួលឡើយ។


គួរបញ្ជាក់ថា តារាស្រី Ruby Lin និងស្វាមីលោក Wallace Huo បានរៀបការនៅក្នុងឆ្នាំ ២០១៦។ មង្គលការអ្នកទាំងពីរនៅពេលនោះត្រូវបានគេចាត់ទុកថា ជាមង្គលការប្រចាំសតវត្សក្នុងប្រទេសចិន ដោយសារតែអ្នកទាំងពីរជាបុគ្គលមានឈ្មោះល្បីល្បាញខ្លាំង និងមានទ្រព្យសម្បត្ដិច្រើនផងដែរ។ ជាពិសេសរូបសម្រស់ទាំងគូគឺស្រស់ស្អាតខ្លាំងមើលទៅសមគ្នា។ ក្រោយពីរៀបការរួចតារាសម្ដែងប្រុស Wallace Huo មិនសូវបង្ហាញមុខក្នុងសិល្បៈឡើយ ដោយលោកផ្ដោតលើក្រុមគ្រួសារ និងកូន យូរៗទើបលេចមុខម្ដងក្នុងវិស័យសិល្បៈ៕




























Account
Security
Favourite Content