ស្ងាត់ៗបាត់មុខយូរ ពេលនេះ Rosina Lam បង្ហាញតម្រុយថតរឿងភាគថ្មីជាមួយតួឯកប្រុសចិន Chen Xiao

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថ្មីៗនេះអ្នកលេងអ៊ីនធីណេត និងអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅពេលឃើញរូបភាពរបស់អតីតតារាសម្ដែងស្រី TVB គឺ Rosina Lam ជាមួយតារាប្រុស Chen Xiao ស្ថិតក្នុងសម្លៀកបំពាក់បែបបុរាណហាក់ដូចជាកំពុងថតរឿងភាគថ្មី។ ក្នុងខ្សែភាពយន្ដថ្មីមួយនេះ​ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះទំនងជាដើរជាតួអង្គឆ្នាសឆ្នើម និងកាចសាហាវដោយអារម្មណ៍ក៏ដូចជាទឹកមុខរបស់នាងពិតជាស័ក្ដិសមជាមនុស្សស្រីក្នុងសម័យបុរាណពិតៗ។  

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺនេះជាការសហការគ្នាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំបន្ទាប់ពីអ្នកទាំងពីរបានបញ្ចប់ការសិក្សានៅ Central Academy of Drama។ ក្រៅពីការជួបជុំជាមួយមិត្តល្អរួមជំនាន់ហើយChen Xiao អតីតតារាស្រី TVB រូបនេះក៏បានឱ្យដឹងថានេះក៏ជាពេលវេលាដ៏រំភើបរបស់នាងផងដែរ។ នាងមានអារម្មណ៍សុបិន្ដរបស់នាងបានក្លាយជាការពិត ហើយការហាត់សមសម្ដែងឈុតឆាកក្នុងខ្សែភាពយន្ដក៏បាននាំនាងវិលត្រលប់ទៅកាលពីនៅរៀនថ្នាក់សាកលវិទ្យាល័យផងដែរ។

យ៉ាងណាមិញ បើទោះបីជាកន្លងអស់រយៈពេល ១៥ ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាទៅហើយក្ដី ក៏ចំណងមិត្តភាពរបស់ Rosina និង Chen Xiao នៅតែរឹងមាំដដែល។ មិនថាអ្នកទាំងពីរធ្វើការនៅកន្លែងខុសគ្នាយ៉ាងណាក្ដី ក៏អ្នកទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក។ លុះដល់ពេលមានឱកាសរួមការងារជាមួយគ្នា មិត្តភាពអ្នកទាំងពីរក៏រឹតតែស្និតស្នាលខ្លាំងជាងមុនទៅទៀត។

លើសពីនេះ Rosina Lam​ ក៏បានសម្ដែងការថ្លែងអំណរគុណដល់អ្នកដឹងនាំរឿង Ting Zhang និងក្រុមការងារថតរឿងទាំងអស់សម្រាប់ការយកចិត្តទុកដាក់ទៅលើតួសម្ដែងតាំងពីចាប់ផ្ដើមការងារលើកដំបូង។ គួរបញ្ជាក់ផងដែរថាថ្មីៗនេះតារាស្រីរូបនេះទើបតែបានបញ្ចប់ការថតរឿងភាគ Darkside of the Moon និងចាប់ផ្ដើមនូវជំនួញគ្រឿងអលង្ការលើទឹកដីចិនដីគោកផងដែរ៕​   ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ