មកស្គាល់ YouTuber និងបុគ្គលល្បីៗលើពិភពលោកដែលនឹងមកកម្ពុជាក្នុងព្រឹត្តិការណ៍ GUMBALL 3000

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

GUMBALL 3000 ព្រឹត្តិការណ៍ដ៏ធំលំដាប់អន្តរជាតិ ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗបំផុត ធ្វើដំណើរជុំវិញពិភពលោក ទូទាំងទ្វីប ពេលនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ អ្វីដែលកាន់តែអស្ចារ្យនោះ GUMBALL 3000 ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅកម្ពុជា គឺចំពេលប្រារព្ធគម្រប់ខួប ២៥ឆ្នាំ នៃព្រឹត្តិការណ៍នេះតែម្ដង ហើយអ្នកដែលចូលរួម ក្នុងព្រឹត្តិការណ៍ប្រជុំកំពូលរថយន្តទំនើបៗនេះ សុទ្ធតែជាបុគ្គល ដែលមានឥទ្ធិពល មកពីជុំវិញពិភពលោក មានទាំងអ្នកជំនួញ YouTuber តារាល្បីៗជាដើម។ ជាក់ស្ដែងដូចជា កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk

ប្រវត្តិខ្លះៗរបស់លោក Tony Hawk៖

មានវ័យ ៥៦ឆ្នាំ លោក Tony Hawk គឺជានិមិត្តរូបនៅក្នុងពិភពកីឡាស្គី Skateboard និងជាសហគ្រិនដ៏ជោគជ័យមួយរូបដែលពោរពេញដោយភាពច្នៃប្រឌិត និងការតស៊ូ។ គិតត្រឹមឆ្នាំ ២០២៤ ឥទ្ធិពលយូរអង្វែងរបស់លោកក្នុងវិស័យកីឡាជិះស្គី រួមជាមួយនឹងការបណ្តាក់ទុនយ៉ាងជោគជ័យក្នុងវិស័យវីដេអូហ្គេម សំលៀកបំពាក់ និងការងារសប្បុរសធម៌ បានបង្កើនទ្រព្យសម្បត្តិរបស់លោកដល់ ១៥០ លានដុល្លារ ធ្វើឱ្យលោកក្លាយជាអ្នកកីឡា Skateboard ដែលជោគជ័យនិងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

លោកអាចរកចំណូលបានខ្ទង់សែនដុល្លារក្នុងមួយឆ្នាំតាំងពីអាយុ ១៨ឆ្នាំ តាមរយៈការប្រកួតកីឡាជិះស្គី និងការផ្សាយពាណិជ្ជកម្ម ហើយបច្ចុប្បន្នប្រភពចំណូលដ៏ធំមួយរបស់លោក Tony Hawk គឺស៊េរីវីដេអូហ្គេមដ៏ល្បីល្បាញរបស់មានឈ្មោះថា “Tony Hawk Pro Skater” ដែលបានបង្កើតប្រាក់ចំណូលរាប់ពាន់លាននៅទូទាំងពិភពលោក។

ប្រវត្តិខ្លះៗរបស់ IShowSpeed៖

​​មានឈ្មោះពិតថា Darren Watkins Jr. តារាយូធូប IShowSpeed បានក្លាយជាបុគ្គលដ៏ល្បីមួយរូបក្នុងពិភព Game និង Live Stream ។ កើតនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០០៥ នៅទីក្រុង Cincinnati រដ្ឋ Ohio លោកបានចាប់ផ្ដើមដំណើរឆ្ពោះទៅរកភាពល្បីល្បាញដោយចាប់ផ្ដើមឆានែល YouTube ក្នុងឆ្នាំ ២០១៦ និងបានចាប់ផ្តើមធ្វើការ live stream នៅលើ Twitch ក្រោមឈ្មោះហៅក្រៅថា IShowSpeed ​​ក្នុងឆ្នាំ ២០១៧។

គិតត្រឹមឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់ IShowSpeed ​​ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ លានដុល្លារ បើយោងតាមក្រុមហ៊ុន Celebrity Net Worth ។ តួលេខដ៏គួរឱ្យចាប់អារម្មណ៍នេះគឺជាសក្ខីភាពនៃភាពជោគជ័យរបស់លោកក្នុងនាមជា YouTuber ដែលមានអ្នក Subscribe រហូតដល់ ២៨លាននាក់។ បន្ថែមពីលើអាជីពហ្គេម និង streaming របស់ខ្លួន IShowSpeed ​​ក៏បានកសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងនៅក្នុងវិស័យចម្រៀងផងដែរ។ បទចម្រៀងដំបូងរបស់លោកមានចំណងជើងថា “Dooty Booty” ដែលបានចេញផ្សាយនៅរដូវក្តៅឆ្នាំ ២០២១ ទទួលបានប្រជាប្រិយភាពនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗជាពិសេស TikTok និងមានបទចម្រៀងបន្តបន្ទាប់ទៀតដូចជា “Shake” “God is Good” “Ronaldo (Sewey)” និង “World Cup” ជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១).ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ