Rosé ទទួលបានពានរង្វាន់ Global Hitmakers of the Year ពីទស្សនាវដ្ដីល្បីឈ្មោះរបស់សហរដ្ឋអាមេរិក Variety តាមរយៈប្រជាប្រិយភាពនៃបទ APT. និងអាល់ប៊ុម rosie ដែលជាស្នាដៃដ៏ជោគជ័យលើវិថីជាសិល្បករទោល។

ផ្អែកតាម The Black Label នៅថ្ងៃទី៦ ខែធ្នូ ម៉ោងក្នុងសហរដ្ឋអាមេរិក Rosé បានចូលរួមក្នុងកម្មវិធី Hitmakers ឆ្នាំ ២០២៥ ឯទីក្រុង Los Angeles ដែលជាកម្មវិធីធ្វើឡើងដើម្បីប្រគល់ពានរង្វាន់ដល់សិល្បករដែលបានរួមចំណែកក្នុងការផលិតបទចម្រៀងពេញនិយម និងជះឥទ្ធិពលបំផុតប្រចាំឆ្នាំ។
នៅក្នុងឆ្នាំនេះ តារាស្រីវ័យ ២៨ឆ្នាំបានឈ្នះនូវពានរង្វាន់ Global Hitmaker of the Year ដែលជាភាពជោគជ័យដ៏កម្រមួយសម្រាប់តារាខេប៉ុបទោល តាមរយៈប្រជាប្រិយភាពនៃបទ “APT.” ដែលនាងបានបកស្រាយរួមគ្នាជាមួយ Bruno Mars និងអាល់ប៊ុមពេញខ្នាតដំបូង គឺអាល់ប៊ុម “rosie”។


នៅគ្រាទទួលពានរង្វាន់ Rosé បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំពិតជាអរគុណខ្លាំងមែនទែនសម្រាប់ពានរង្វាន់ដ៏អស្ចារ្យនេះ។ ឆ្នាំកន្លងមក គឺពេញទៅដោយហេតុការណ៍ដែលខ្ញុំមិនធ្លាប់ស្រមៃពីមុនមកហើយ ហើយនៅពេលដែលបានឃើញបទ APT បានជោគជ័យពេញដោយក្ដីស្រឡាញ់ពីអ្នក គឺពិតជារឿងដែលគួរឱ្យរំភើបមែនទែន”។
“ខ្ញុំសូមអរគុណដល់ក្រុមការងារ The Black Label គ្រប់គ្នា និងអ្នកដែលតែងតែចាំណែនាំខ្ញុំ គឺផលិតករ Teddy សម្រាប់ការគាំទ្រ និងណែនាំខ្ញុំឱ្យឆ្លងកាត់ឆ្នាំដ៏មមាញឹកនេះ” នាងបញ្ចប់ដូច្នេះ។
គួរឱ្យដឹងផងដែរថា APT. គឺជាសមិទ្ធផលដ៏ជោគជ័យបំផុតរបស់ Rosé នៅក្នុងឆ្នាំនេះ នាំឱ្យនាងអាចបង្កើតប្រវត្តិសាស្រ្តជាតារាខេប៉ុបរូបដំបូងដែលឈ្នះពានរង្វាន់កំពូល “បទចម្រៀងប្រចាំឆ្នាំ” ពីកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៥។


បន្ថែមពីនេះ តារាស្រីក៏មានឱកាសអាចឈរឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៣ ពីកម្មវិធី Grammy Awards រួមមាន ពានចម្រៀងប្រចាំឆ្នាំ ពាន Record of the Year និងពានការសម្ដែងឆ្នើមពីដៃគូ ឬក្រុមចម្រៀងប៉ុប ដោយនេះគឺជាលើកដំបូងដែលតារាខេប៉ុបបានឈរឈ្មោះដណ្ដើមពានរង្វាន់កំពូលដល់ទៅ ២ នៅឯ Grammy។
ក្នុងនាមជាសមាជិកក្រុម Blackpink បច្ចុប្បន្ន Rosé កំពុងបន្តកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Deadline ដែលគ្រោងនឹងធ្វើបន្តក្នុងទីក្រុងតូក្យូ និងហុងកុង នៅចន្លោះខែមករា ឆ្នាំ២០២៦ ខាងមុខ៕























Account
Security
Favourite Content