នៅក្នុងពិធីប្រគល់រង្វាន់សិល្បករអាស៊ី Asia Artist Awards (AAA) លើកទី ១០ ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៦ និងទី ៧ ខែធ្នូ នៅឯពហុកីឡដ្ឋានជាតិកូរ៉េ Kaohsiung តារាស្រី IU បានឈ្នះពានរង្វាន់សរុបចំនួនប្រាំមួយ ជាការឈ្នះច្រើនបំផុតសម្រាប់សិល្បករទោល និងតារាសម្តែងស្រីនៅឆ្នាំនេះ ហើយក៏ជាកំណត់ត្រាឈ្នះច្រើនបំផុតសម្រាប់ផងដែរសម្រាប់សិល្បករទោលក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី AAA ។

ពានរង្វាន់ដែលតារាស្រីរូបនេះបានឈ្នះរួមមាន ពានរង្វាន់ធំ (Daesang) សិល្បករប្រចាំឆ្នាំផ្នែកសម្ដែង ពានរង្វាន់ AAA 10 Legendary Female Solo ពានរង្វាន់សិល្បករឆ្នើម ពានរង្វាន់ Fabulous ពានរង្វាន់ Hot Trend និងពានរង្វាន់គូស្នេហ៍ល្អបំផុតជាមួយតារាសម្ដែង Park Bo Gum ពីរឿងភាគ ‘When Life Gives You Tangerines’។

អាចនិយាយបានថា IU និងកម្មវិធីពានរង្វាន់សិល្បករអាស៊ី AAA មានចំណុចរួមជាច្រើន ដោយ AAA គឺជាពិធីពានរង្វាន់ដែលរួបរួមទាំងតារាចម្រៀង និងតារាសម្តែង ខណៈពេលដែល IU ក៏ជាសិល្បករដែលស្ទាត់ជំនាញទាំងក្នុងនាមជាអ្នកចម្រៀង និងផ្នែកសម្តែងដូចគ្នា។ មិនត្រឹមតែទទួលបានពានរង្វាន់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីវ័យ ៣២ ឆ្នាំរូបនេះក៏បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងនឹងពិធីពានរង្វាន់នេះ ហើយក៏បានសន្យាថានឹងក្លាយជា “អ្នកចូលរួមប្រចាំ” ខណៈឆ្នាំនេះគឺជាលើកទី៣ ដែលនាងបានចូលរួមក្នុងកម្មវិធីនេះបន្ទាប់ពីការចូលរួមកាលពីឆ្នាំ ២០១៨ និងឆ្នាំ ២០២១។


ក្រឡេកមកមើលជយលាភីផ្សេងៗវិញ ខាងក្រោមនេះគឺជាអ្នកឈ្នះពានរង្វាន់ធំ (Daesang) ទាំង ១១ ពីកម្មវិធី AAA ឆ្នាំ ២០២៥៖
- ពានរង្វាន់ Music Icon ប្រចាំឆ្នាំ៖ LE SSERAFIM

- ពានរង្វាន់ការសម្តែងប្រចាំឆ្នាំ៖ RIEZE

- ពានរង្វាន់ឆាកប្រចាំឆ្នាំ៖ ATEEZ

- ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ ផ្នែក OTT៖ Moon So Ri សម្រាប់រឿង ‘When Life Gives You Tangerines’

- ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ ផ្នែកទូរទស្សន៍៖ YoonA សម្រាប់រឿង ‘Bon Appetit Your Majesty’

- ពានរង្វាន់តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំ ផ្នែក OTT៖ Park Bo Gum សម្រាប់រឿង ‘When Life Gives You Tangerines’

- ពានរង្វាន់តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំផ្នែកទូរទស្សន៍៖ Lee Junho សម្រាប់រឿង ‘Typhoon Family’

- ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ៖ Stray Kids

- ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ៖ “Rebel Heart” ដោយ IVE

- ពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ផ្នែកចម្រៀង៖ Stray Kids

- ពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ផ្នែកសម្តែង៖ IU


























Account
Security
Favourite Content