រឿងភាគល្បីរបស់ Apple TV+ គឺ “Pachinko” ដែលចូលរួមសម្ដែងដោយតារាប្រុសល្បី Lee Minho, Kim Min Ha និង Yoon YeoJung ត្រូវបានរាយការណ៍ថា នឹងត្រឡប់មកកំដរអារម្មណ៍អ្នកគាំទ្រម្ដងទៀតឆាប់ៗនេះ សម្រាប់រដូវកាលទី២។ រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។
“Pachinko” ជារឿងនិយាយពីការកាន់កាប់របស់ប្រទេសជប៉ុននៅកូរ៉េចន្លោះឆ្នាំ ១៩១០ ទៅ ១៩៨០ ជាង។ សម្រាប់សាច់រឿង “Pachinko” រដូវកាលទី២ នឹងបន្ដសាច់រឿងដ៏ជក់ចិត្ដ ដែលបន្សល់ពីរដូវកាលទី១។ សម្រាប់រដូវកាលទី២ រឿងភាគ “Pachinko” នេះ គឺមានចំនួន ៨ ភាគ និងចាក់មួយសប្ដាហ៍មួយភាគ ចាប់ពីដើមខែសីហា ដល់ខែតុលា ឆ្នាំ ២០២៤។

ជាមួយគ្នានេះ ដែលអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនកាន់តែមានអារម្មណ៍រំភើបរីករាយនោះ សមាជិកក្រុមចម្រៀង BLACKPINK គឺ Rosé នឹងបញ្ចេញសំនៀង សម្រាប់ចម្រៀងក្នុងរឿងភាគនេះ។ ដោយនាងនឹងច្រៀង cover បទរបស់ក្រុម Coldplay មានចំណងជើងថា «Viva La Vida» សម្រាប់ដាក់បញ្ចូលក្នុងរឿងភាគ “Pachinko” រដូវកាលទី២។



បទចម្រៀង «Viva La Vida» ដែលច្រៀងដោយតារាស្រីរូបនេះ ក៏ត្រូវបានដាក់ក្នុងវីដេអូ Trialer រឿងភាគ “Pachinko” ដែលស្ដាប់ហើយពិតជាពីរោះរំណ្ដំចិត្ដយ៉ាងខ្លាំង។ គ្រាន់តែដំណឹងនេះ បានប្រកាសភ្លាម Rosé ក៏បានក្លាយជាប្រធានបទត្រូវបានគេលើកមកនិយាយពាសពេញបណ្ដាញសង្គម ដោយសារតែសំឡេងដ៏ពីរោះរបស់នាង។
បទចម្រៀងនេះត្រូវបានរាយការណ៍ថា នឹងបញ្ចេញក្នុងពេលឆាប់ៗ នេះ ដូច្នេះកុំភ្លេចរង់ចាំស្ដាប់ទាំងអស់គ្នា៕























Account
Security
Favourite Content