Rosé រំឭកដល់ទឹកចិត្តរបស់ Taylor Swift នៅគ្រាដែលនាងកំពុងតែជួបបញ្ហាក្នុងវិថីជាសិល្បករទោល

សមាជិក BLACKPINK, Rosé បានបើកបង្ហាញកិច្ចសន្ទនារបស់ខ្លួននិងតារាចម្រៀង Taylor Swift នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី i-D។

កាលពីខែកញ្ញា ក្នុងឆ្នាំ២០២៣ អ្នកគាំទ្ររបស់តារាស្រីទាំងពីររូបបានប្រទះឃើញអ្នកទាំងពីរបានចាកចេញពី​ស្ទូឌីយោ​ថត​សំឡេង Electric Lady Studios ឯទីក្រុង​ញូវយ៉ក ដែលធ្វើឱ្យពួកគេបាននាំគ្មានប៉ាន់ស្មានថា តារាខេប៉ុប និងតារាចម្រៀងប៉ុបអាមេរិករូបនេះអាចនឹងកំពុងតែមានស្នាដៃរួមគ្នា។

ការពិតមិនដូចអ្វីដែលអ្នកគាំទ្រទស្សន៍ទាយនោះទេ ព្រោះក្រោយមកមានការបកស្រាយថា Rosé និង Taylor Swift មិនមានគម្រោងការងារជុំគ្នាឡើយ នេះគ្រាន់តែជាការចូលរួមកម្មវិធីជប់លៀងដែលរៀបចំដោយតារាចម្រៀងប្រុស Jack Antonoff តែប៉ុណ្ណោះ។ បើទោះបីជាដូច្នេះក្ដី តែអ្នកគាំទ្ររបស់សមាជិកក្រុម BLACKPINK នៅតែសប្បាយចិត្តជំនួសនាង ព្រោះកន្លងមក BLINK តែងតែដឹងហើយថា Rosé គឺជា Swiftie ឬអ្នកគាំទ្រម្នាក់របស់សេដ្ឋីនីចម្រៀងម្ចាស់បទ Fortnight រូបនេះ។

ជាក់ស្ដែង Rosé បានចែករំលែកពីរចំនួបលើកនោះ ជាមួយនឹងទស្សនាវដ្ដី i-D ថា៖ “ខ្ញុំបានប្រាប់នាងថា ខ្ញុំជាអ្នកគាំទ្រផ្កាប់មុខម្នាក់ ហើយខ្ញុំមានសំណួរមួយចំនួនដែលចង់សួរអ្នក។ គ្រាន់តែជួបខ្ញុំភ្លាម គាត់ (Taylor Swift) បាននិយាយថា ប្រាប់ខ្ញុំមក ខ្ញុំនឹងជួយអ្នក”។

តារាខេប៉ុបរូបនេះបានបន្ថែមថា Taylor Swift បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន និងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយនាង។ លើសពីនេះទៅទៀត Taylor បានទាំង​ឱ្យលេខទូរស័ព្ទមកនាង ដោយនិយាយថា៖ “ប្រាប់ខ្ញុំ បើសិនជាអ្នកមានចម្ងល់ផ្សេងៗ”។

ម្ចាស់បទ APT. បើកចិត្តថា រៀមច្បងក្នុងវិស័យតន្រ្តីរូបនេះជាអ្នកណែនាំម្នាក់ នៅពេលដែលនាងត្រៀមខ្លួនផលិតអាល់ប៊ុមទោលជាលើកដំបូង ដោយនាងបានរៀបរាប់ជាពាក្យសម្ដីថា៖ “ខ្ញុំពិតជាដឹងគុណដល់នាង ព្រោះនៅគ្រានោះខ្ញុំរាងហត់នឿយបន្តិចដែរ។ នាងជាមនុស្សដ៏អស្ចារ្យ និងជាស្រ្តីដែលគាំទ្រស្ដ្រីម្នាក់”។

“ជាសិល្បករទោល និងឯករាជ្យ មិនមែនជារឿងងាយទេ។ មានរឿងជាច្រើនដែលខ្ញុំគួរប្រយ័ត្ន ហើយនាងបានរៀបរាប់ពីរឿងផ្សេងៗដែលខ្ញុំគួរតែពិចារណា” តារាស្រីវ័យ ២៧ឆ្នាំរំឭកបែបនេះ។

គួរបញ្ជាក់ដែរថា ក្នុងអាជីពជាសិល្បករទោល Rosé បានទទួលជោគជ័យជាខ្លាំងជាមួយនឹងបទចម្រៀង APT. ដែលជាស្នាដៃរួមគ្នាជាមួយនឹង Bruno Mars។ ដោយឡែក អាល់ប៊ុមទោលរបស់នាងដែលមានឈ្មោះថា “rosie” នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *