ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែរូបរាងស្គមស្ទើរសល់តែឆ្អឹងរបស់នាង។

កាលពីថ្ងៃទី ១៥ ខែកក្កដា BLACKPINK បានសម្តែងក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេ ‘Born Pink’ នៅ Stade De France ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី ក្រុមចម្រៀងស្រីមួយនេះបានបើកឆាកជាមួយនឹងបទ “Pink Venom” និងបានសម្ដែងបទល្បីៗផ្សេងទៀតរបស់ពួកគេដូចជា “How You Like That”, “Pretty Savage” និង “Whistle” ។ សមាជិកម្នាក់ៗក៏បានបង្ហាញពីទេពកោសល្យរបស់ពួកគេតាមរយៈការសម្តែងទោលដ៏ទាក់ទាញផងដែរ។
នៅថ្ងៃនោះ Rosé បានឡើងឆាកដោយពាក់អាវម៉ូដថ្មីពីប្រេន Saint Laurent និងបានច្រៀងបទ “Gone” និង “On the Ground” នាំឱ្យទស្សនិកជនរំជើបរំជួលយ៉ាងខ្លាំងជាមួយនឹងក្បាច់រាំរបស់នាង។

ទោះជាយ៉ាងណា រូបរាងតូចច្រឡឹងរបស់ Rosé បានបង្កក្តីបារម្ភដល់អ្នកគាំទ្រ។ ពេលកំពុងសម្តែងនៅលើឆាក ឆ្អឹងជំនីររបស់នាងអាចមើលឃើញយ៉ាងច្បាស់ ហើយ គ្រប់ពេលដែលនាងលើកដៃ ឬជើងគឺឃើញឆ្អឹងច្បាស់ៗតែម្ដង។
រូបភាពបែបនេះធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសម្ដែងការព្រួយបារម្ភអំពីសុខភាពរបស់ Rosé ដោយមានការបញ្ចេញមតិដូចជា៖ “សុខភាពនាងមើលទៅមិនស្រួលទេ” ឬ “នាងមើលទៅដូចជាចង់ដួលសន្លប់គ្រប់ពេល”។
គួរបញ្ជាក់ថា Rosé ត្រូវបានគេស្គាល់ថាជាតារាស្រីដែលថែរក្សារូបរាងយ៉ាងតឹងរ៉ឹង។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Elle Korea កាលពីខែឧសភាឆ្នាំមុន នាងបានសារភាពថា នាងតែងប្រុងប្រយ័ត្នចំពោះការញ៉ាំនៅពេលយប់ ដើម្បីកុំឱ្យមានអារម្មណ៍ហើមពោះ។
តារាវ័យ ២៦ឆ្នាំរូបនេះក៏ត្រូវបានគេស្គាល់ថាជាតារាដែលមានស្គមស្គាំងបំផុត ដោយមានកម្ពស់ ១៦៨ សង់ទីម៉ែត្រ និងទម្ងន់ ៤៤ គីឡូក្រាម ៕
























































Account
Security
Favourite Content