បង្ហាញខ្លួនក្នុងការដាក់បង្ហាញនូវ Collection គ្រឿងអលង្ការថ្មី Tiffany Titan ដែលសហការជាមួយប្រេន Tiffany & Co និង បង្កើតដោយតារាចម្រៀងប្រុសល្បី Pharrell Williams សមាជិកក្រុមចម្រៀង BLACKPINK គឺ ROSÉ បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជុំវិញពិភពលោក។ ជាពិសេសអ្នកគាំទ្ររបស់នាងអត់ទ្រាំមិនសរសើរមិនបាន ដោយសារសម្រស់ស្រស់ស្អាតលេចធ្លោខ្លាំង។



ROSÉ គឺជាភ្ញៀវកិត្ដិយសពិសេសម្នាក់ ក្នុងចំណោមភ្ញៀវកិត្ដិយសដទៃ ដែលត្រូវអញ្ជើញឲ្យចូលរួមក្នុងការដាក់បង្ហាញនូវ Collection គ្រឿងអលង្ការថ្មី Tiffany Titan នៅទីក្រុង New York នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៤។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល លើកនេះខុសពីរាល់ដង ដោយតារាស្រី ROSÉ បានជ្រើសស្លៀកនៅរ៉ូបពណ៌ផ្កាឈូក និងស្បែកជើងពណ៌ផ្កាឈូកដូចគ្នា អមជាមួយការតុបតែងមុខបែបស្រទន់លាយគូល័រថ្ពាល់ផ្កាឈូកទៀត ធ្វើឲ្យសម្រស់របស់ ROSÉ ស្អាតប្លែកលើសរាល់ដងទៅទៀត។



សមាជិកក្រុមចម្រៀង BLACKPINK រូបនេះ និយមស្លៀកឈុតពណ៌ក្រមៅ រាល់ពេលចូលរួមកម្មវិធីម្ដងៗ ទើបធ្វើឲ្យការបង្ហាញខ្លួនលើកនេះទាញយកចំណាប់អារម្មណ៍ខ្លាំងពីមនុស្សជាច្រើនលើបណ្ដាញសង្គម។ រូបនាងត្រូវបានមតិជាច្រើនលើកឡើងថា ស្រស់ស្អាតខ្លាំង និងមើលទៅដូចកូនក្រមុំតុក្កតាតែម្ដង។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយ តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីល្បីលំដាប់ពិភពលោកជាច្រើនដូចជា Cannes, Lacma, Pre-Oscar និង Oscar After Party។ រូបនាងកំពុងត្រូវគេសង្ស័យថា អាចនឹងបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ឆ្នាំ ២០២៤ ដែលកម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៤៕


























Account
Security
Favourite Content