RM ត្រៀមបង្ហាញរសនិយមសិល្បៈ តាមរយៈការតាំងពិព័រណ៍មួយលើទឹកដីសហរដ្ឋអាមេរិក

RM នឹងរៀបចំការតាំងពិព័រណ៍ពិសេសមួយនៅឯ San Francisco Museum of Modern Art (SFMOMA) ដែលគ្រោងនឹងធ្វើឡើងចាប់ពីខែតុលា ឆ្នាំ ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៧។

នៅថ្ងៃទី ២ ខែតុលា នេះ សារមន្ទីរសិល្បៈទំនើបក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានជូនដំណឹងដល់សារធារណជន ពីកិច្ចសហការណ៍នេះថា៖ “ជាលើកដំបូងដែលអ្នកអាចស្វែងយល់ពីស្នាដៃសិល្បៈដែល RM បានប្រមូលទុកផ្ទាល់ខ្លួន។ ទស្សនាពីស្នាដៃដែលបំផុសគំនិតដល់តន្ត្រីករដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ RM x SFMOMA នឹងចាប់ផ្ដើមបើកឱ្យទស្សនានៅឆ្នាំក្រោយ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ”។

ទន្ទឹមគ្នានេះដែរ ទីភ្នាក់ងាររបស់តារាប្រុស គឺ Big Hit Music បានឱ្យដឹងបន្ថែមថា ការតាំងពិព័រណ៍ក្រោមកិច្ចសហការពិសេសនេះ នឹងដាក់តាំងបង្ហាញស្នាដៃសិល្បៈចំនួន ២០០ផ្សេងគ្នា ក្រោមការជ្រើសរើសរបស់មេក្រុម BTS រួមមានវត្ថុសិល្បៈពី SFMOMA  និងវត្ថុសិល្បៈដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកទៀតផង។

ទីភ្នាក់ងារបានដកស្រង់សម្ដីរបស់តារាប្រុសវ័យ ៣១ឆ្នាំ អំពីអត្ថន័យនៃការតាំងពិព័រណ៍នេះថា​៖ “យើងកំពុងរស់នៅក្នុងយុគសម័យដែលកំណត់ដោយព្រំដែន។ ខ្ញុំសង្ឃឹមថាការតាំងពិព័រណ៍នេះនឹងក្លាយជាឱកាសសម្រាប់យើងទាំងអស់គ្នា ដើម្បីឆ្លុះបញ្ចាំងពីព្រំដែនរវាងទឹកដីបូព៌ា និងលោកខាងលិច កូរ៉េ និងសហរដ្ឋអាមេរិក ភាពទំនើប និងបច្ចុប្បន្ន ភាពផ្ទាល់ខ្លួន និងសកលលោក។ វាគ្មានច្បាប់កំណត់ទេថា ស្នាដៃសិល្បៈមួយណាដែលអ្នកត្រូវតែចូលចិត្ត ឬមិនចូលចិត្ត។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកអាចឆ្លងព្រំដែនទាំងនោះ តាមរយៈស្ពានតូចមួយ តែរឹងមាំដែលខ្ញុំបានធ្វើតែប៉ុណ្ណោះ”។

គួរឱ្យដឹងផងដែរថា RM គឺជាតារាខេប៉ុបមួយរូបដែលមានចំណូលចិត្តស្រាប់ទៅលើវិស័យសិល្បៈ និងជាម្ចាស់គ្រប់គ្រងស្នាដៃរបស់សិល្បករល្បីៗជាច្រើនរូបនៅទូទាំងពិភពលោក មិនថា KAWS និង Murakami Takashi ក៏ដូចជាស្នាដៃរបស់សិល្បករកូរ៉េដូចជា Lee Dae Won និង Kim Jong Hak ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​



Leave a Reply

Your email address will not be published.Required fields are marked *