TXT ផ្ដល់ជំនួយខ្ទង់លានដុល្លារដល់អង្គការ Unicef ​​ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់យុវជន

ក្រុមចម្រៀងខេប៉ុប Tomorrow X Together ឬ TXT បានចាប់ដៃគូជាមួយអង្គការ Unicef ​​សម្រាប់យុទ្ធនាការជាសាកលមួយ ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់យុវវ័យ។ នេះបើតាម ទីភ្នាក់ងាររបស់ពួកគេ BigHit Music បានឱ្យដឹងកាលពីថ្ងៃទី១ ខែតុលា។

យោងតាមសេចក្ដីថ្លែងការណ៍ TXT និងទីភ្នាក់ងាររបស់ពួកគេនឹងបរិច្ចាគថវិកាចំនួន ១.៤ លានដុល្លារដល់ Unicef ​​ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ មូលនិធិនេះនឹងត្រូវបានប្រើដើម្បីគាំទ្រកម្មវិធីសុខភាពផ្លូវចិត្តដែលជួយដល់កុមារ និងមនុស្សវ័យជំទង់ដែលត្រូវការជំនួយ ក៏ដូចជាការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផងដែរ។

ពិធីផ្លូវការមួយត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ Unicef ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ សម្រាប់យុទ្ធនាការមានឈ្មោះថា “Together for Tomorrow” ឬ “រួមគ្នាសម្រាប់ថ្ងៃស្អែក” ដោយមានការចូលរួមពីសមាជិកទាំងប្រាំនាក់គឺ Yeonjun, Soobin, Beomgyu, Taehyun និង Hueningkai ជាមួយនាយកប្រតិបត្តិរបស់ Unicef ​​លោកស្រី Catherine Russell។

ឡើងថ្លែងសុន្ទរកថាលើវេទិកា Soobin បានចែករំលែកពីឥទ្ធិពលនៃអាជីពចម្រៀងរបស់ក្រុមមកលើជីវិតរបស់ពួកគេសម្រាប់រយៈពេលប្រាំមួយឆ្នាំកន្លងមក។ លោកបាននិយាយជាភាសាអង់គ្លេសថា “នៅក្នុងបទចម្រៀងរបស់យើង យើងបានបើកចំហអំពីការព្រួយបារម្ភ ការភ័យខ្លាច និងក្តីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃស្អែក” ។ “ពីជុំវិញពិភពលោក មនុស្សជាច្រើនបានប្រាប់យើងថា ពួកគេបានទទួលការលួងលោមតាមរយៈបទចម្រៀងរបស់យើង […] យើងបានដឹងថាការបង្ហាញពីអារម្មណ៍គឺជាសញ្ញានៃភាពរឹងមាំ។ ដូច្នេះ ភាពជាដៃគូនេះមិនមែនកើតចេញពីឱកាសនោះទេ។ ខ្ញុំអាចនិយាយដោយមោទនភាពថាវាគឺជាលទ្ធផលនៃដំណើរតន្ត្រីដ៏វែងឆ្ងាយរបស់យើង ការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងតម្លៃដែលបានចែករំលែក។”

ចំណែក Russell បានចែករំលែក​​ថា “ការធំឡើងអាចជាពេលវេលាដ៏លំបាកមួយ។ កុមារ និងមនុស្សវ័យក្មេងនិយាយថាពួកគេតែងតែជួបប្រទះការមាក់ងាយនៅពេលនិយាយអំពីសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយពួកគេតែងព្យាយាមស្វែងរកធនធានផ្សេងៗដើម្បីជាជំនួយ។ សារនៃការយល់ចិត្ត និងលើកទឹកចិត្តរបស់ TXT បានបង្កើតកន្លែងបន្ថែមទៀតសម្រាប់ការសន្ទនាអំពីសុខភាពផ្លូវចិត្ត និងជួយឱ្យយុវជនអាចបង្កើនជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីរីកចម្រើនទៅអនាគត” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *