កំពុងល្បី តែរឿងថ្មីរបស់ Zhao Lusi បែរជួបបញ្ហាព្រោះមានតួសម្ដែងពាក់ព័ន្ធនឹងការស្លាប់របស់ Yu Menglong

Love’s Ambition រឿងភាគថ្មីរបស់ Zhao Lusi និង William Chan ប្រឈមមុខពីការបាត់បង់អ្នកទស្សនា ដោយសារតែភាពយន្តនេះបានចូលរួមសម្ដែងដោយ Fan Shiqi តារាប្រុសដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Yu Menglong។

បើទោះបីជាភាពយន្តថ្មីមួយចំណងជើងនេះ​ កំពុងតែទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ទន្ទឹមគ្នានឹងការវិលត្រឡប់មកវិញរបស់តារាសម្ដែងស្រី Zhao Lusi ផង វត្តមានរបស់ Fan Shiqi ដែលជាតួអង្គតូចមួយ បានបង្ហាញវត្តមានរួមគ្នាជាមួយនឹងតួឯកស្រីប៉ុន្មានឈុតឆាក អាចនឹងជះផលអវិជ្ជមានទៅលើភាពជោគជ័យរបស់ភាពយន្ត។

ជាក់ស្ដែង ពីសំណាក់អ្នកគាំទ្ររបស់ Yu Menglong តែម្ដង ព្រោះ Fan Shiqi គឺជាមនុស្សម្នាក់ដែលបានស្ថិតនៅក្នុងកន្លែងកើតហេតុ នៅគ្រាដែល Yu Menglong បានបាត់បង់ជីវិត ដោយធ្លាក់ពីលើអាគារ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ។

បើទោះបីជា ប៉ូលិស ក៏ដូចជាអ្នកម្ដាយរបស់ Yu Menglong ធ្លាប់បានចេញមកបញ្ជាក់ហើយថា ការស្លាប់នេះ គឺជាឧបទ្ទវហេតុ ក៏ប៉ុន្តែអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិនជាច្រើនរូប បានដាក់ការសង្ស័យ មិនជឿជាក់លើការបកស្រាយទាំងនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 8days នៅថ្ងៃទី១ ខែតុលានេះ ប្រជាជនចិនបានពហិការមិនគាំទ្រស្នាដៃរបស់ Fan Shiqi ទេ ដោយកម្មវិធីប្រគំតន្ត្រីរបស់តារាប្រុសវ័យ ៣៣ឆ្នាំ ដែលគ្រោងធ្វើនៅ​ឯទីក្រុងឆឹងទូ ទទួលបានការបញ្ជាទិញត្រឹមតែ ១៥សំបុត្រប៉ុណ្ណោះ។

រួមដោយហេតុផលនេះ ក្រុមហ៊ុនបានសម្រេចចិត្តដកឈ្មោះ និងរូបភាពរបស់ Fan Shiqi ពីរាល់សកម្មភាពផ្សព្វផ្សាយទាំងអស់របស់រឿង​ Love’s Ambition។ យ៉ាងណាមិញ នៅតែមានការលើកឡើងថា វត្តមានរបស់លោកអាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ភាពយន្ត។

គួរឱ្យដឹងផងដែរថា ភាពយន្តភាគរឿង Love’s Ambition​ និយាយអំពីខ្សែជីវិតរបស់ Xu Yan សម្ដែងដោយ Zhao Lusi ដែលខិតខំកសាងខ្លួនឯងពីក្មេងស្រីមកពីទីប្រជុំជនតូចមួយ ក្លាយជាពិធីការិនីទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់។ យ៉ាងណាមិញ ដើម្បីទទួលបានជីវិតដ៏ល្អឥតខ្ចោះ Xu Yan បាន​សម្រេចចិត្តរៀបការ​ជាមួយ​បុរសអ្នកជំនួញ Shen Hao Ming សម្ដែងដោយ William Chan។

ស្ថិតនៅក្នុងរូបភាពជាគូស្នេហ៍ល្អឯកក្នុងក្រសែភ្នែករបស់មហាជន ភាពរកាំរកូសពីក្រោយឆាកបានធ្វើឱ្យ Xu Yan លែងលះគ្នាជាមួយ Hao Ming ជាពេលវេលាដែលលោកដឹងថា Xu Yan ពិតជាសំខាន់ និងព្យាយាមយកឈ្នះបេះដូងរបស់នាងម្ដងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *