រឿងភាគឆ្លងវេលា ៥ ចំណងជើង Save ទុកមើលបាន ពេលនឹករឿង Bon Appétit, Your Majesty

Bon Appétit, Your Majesty ភាពយន្តមេចុងភៅឆ្លងភព នាំសម្ដែងដោយ Yoona និង​ Lee Chae Min ទើបតែបានបញ្ចប់ទៅ ជាមួយនឹងប្រជាប្រិយភាពពីទស្សនិកជនមិនតិចរូបទេ ពីជុំវិញពិភពលោក។

ប្រសិនបើអ្នក ជាអ្នកដែលចូលចិត្តមើលរឿង Bon Appétit, Your Majesty ភាពយន្តឆ្លងពេលវេលា មានទាំងស្នេហា កំប្លែង និងកលល្បិចក្នុងរាជវាំងនៅពេលតែមួយ អ្នកក៏អាចនឹងចូលចិត្តភាពយន្តទាំង ៥ចំណងជើងខាងក្រោមនេះដែរ៖

១. Mr. Queen

មិនខុសពី Bon Appétit, Your Majesty ទេ រឿង Mr. Queen និយាយពីតួអង្គចុងភៅប្រុស Jang Bong Hwan សម្ដែងដោយ Choi Jin Hyuk ដែលឆ្លងពេលវេលា ចូលទៅសណ្ឋិតក្នុងរាងកាយរបស់ម្ចាស់ក្សត្រីសម័យ Joseon។

ស្ថិតនៅក្នុងរាងកាយរបស់ម្ចាស់ក្សត្រី Kim So Yong សម្តែងដោយ Shin Hae Sun តួអង្គ Jang Bong Hwan ត្រូវទៅរស់នៅក្នុងជីវិតថ្មីក្រោមដំបូលព្រះបរមរាជវាំងដែលពេញទៅដោយកលល្បិចនយោបាយ។ យ៉ាងណាមិញ ចំណុចធ្លោនៅក្នុងរឿងនេះ គឺជាការបង្ហាញជំនាញចុងភៅរបស់មនុស្សក្នុងលោកអនាគតទៅកាន់មនុស្សសម័យបុរាណ បន្ថែមដោយស្នេហាផ្អែមល្ហែមរវាងម្ចាស់ក្សត្រី និងព្រះរាជា Cheol Jong សម្តែងដោយ Kim Jung Hyun។

ដ្បិតជាភាពយន្តបែបកំប្លែងក៏ពិតមែន តែ Mr. Queen បានបញ្ចូលនូវរឿងរ៉ាវនយោបាយ និងប្រពៃណី ដែលទស្សនិកជនអាចទទួលបានចំណេះដឹងទាំងមិនដឹងខ្លួន។ 

២. The First Night With the Duke

ខុសប្លែកពីរឿងខាងលើ ដែលតួអង្គគ្រាន់តែធ្វើដំណើរឆ្លងពេលវេលា តែរឿង The First Night With the Duke គឺជារសជាតិមួយថ្មីប្លែក ដោយសារតែតួឯកស្រីដែលជាសិស្សមហាវិទ្យាល័យធម្មតាម្នាក់បានឆ្លងភព ចូលទៅក្នុងប្រលោមលោកដែលនាងចូលចិត្ត ក្លាយទៅជាតួអង្គអ្នកនាងតូច Cha Sun Chaek សម្ដែងដោយ Seohyun សមាជិកក្រុម Girls’ Generation។

នៅក្នុងប្រលោមលោកឯពិភពដើមកំណើត តួអង្គអ្នកនាងតូច Cha Sun Chaek គឺជាតួអង្គតូចតាចមួយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលបុគ្គលធម្មតារូបនេះនាំយករាងកាយអ្នកនាងតូចទៅជួបនឹង​ព្រះអង្គម្ចាស់ Yi Beon សម្តែង​ដោយ Taecyeon ក្រុម 2PM សាច់រឿងក៏ចាប់ផ្ដើមប្រែប្រួល។

ស្នេហានឹកស្មានមិនដល់ និងនយោបាយក្នុងរាជវាំង ផ្តល់ឱកាសឱ្យនាងផ្លាស់ប្តូរជីវិត ក្លាយជាតួឯកថ្មីនៃរឿងប្រលោមលោកចាស់ កែប្រែសាច់រឿងឱ្យស្ថិតនៅចំចំណុចកណ្ដាលនៃភាពកំប្លុកកំប្លែង ល្បងប្រាជ្ញា និងស្នេហាមនោសញ្ចេតនា។

៣. Moon Lovers: Scarlet Heart Ryeo

រឿងភាគដែលនិយាយពីភាពស្រស់ស្អាត និងភាពឈឺចាប់ក្នុងពេលតែមួយ រឿង Moon Lovers: Scarlet Heart Ryeo និយាយពីដំណើរឆ្លងពេលវេលារបស់ Go Ha Jin សម្តែងដោយ IU នៅពេលដែលនាងព្យាយាមចូលទៅជួយកុមារដែលលង់ទឹកម្នាក់ មុននឹងដឹងខ្លួនម្ដងទៀតនៅក្នុងរាងកាយរបស់ Hae Soo នារីអភិជន នាសម័យ Goryeo។

នៅក្នុងរាងកាយថ្មីនេះ Go Ha Jin បានទៅជាប់​ពាក់ព័ន្ធ​នឹង​ព្រះអង្គម្ចាស់​ជា​ច្រើន​នាក់ ​រួម​មាន Wang So ព្រះអង្គម្ចាស់ចិត្តកាច សម្ដែង​ដោយ Lee Joon Gi និង Wang Wook ព្រះអង្គម្ចាស់​ដ៏​ទន់ភ្លន់ សម្ដែង​ដោយ Kang Ha Neul។ Go Ha Jin បាននៅចំចំណុចកណ្ដាលនៃការផ្លាស់ប្ដូរមួយដ៏សំខាន់ នៅពេលដែលមិត្តភាពដ៏ល្អចាប់ផ្ដើមប្រែប្រួល ក្លាយទៅជាការតស៊ូដណ្ដើមអំណាច កលល្បិច និងស្នេហាពេញទៅដោយភាពឈឺចាប់។

Moon Lovers: Scarlet Heart Ryeo ជាភាពយន្តមួយដែលមានប្រជាប្រិយភាពខ្លាំង បើទោះបីជាបានចេញផ្សាយអស់ពេលជិត ១០ឆ្នាំទៅហើយក្ដី តែទស្សនិកជននៅតែទន្ទឹងរង់ចាំ ចង់ទស្សនារដូវកាលថ្មី។

៤. Faith

Faith បានផ្ដើមសាច់រឿងដោយនិយាយពីទំនាក់ទំនងស្នេហាមិនរលូនរវាងសេ្ដច Gong Min សម្តែងដោយ Ryu Deok Hwan និងម្ចាស់ក្សត្រី No Guk សម្តែងដោយ Park Se Young។ ទោះបីជាបែបនេះក្ដី នៅពេលដែលម្ចាស់ក្សត្រីប្រឈួន ស្ដេច Gong Min នៅតែបញ្ជាឱ្យ Choi Young សម្ដែងដោយ Lee Min Ho ស្វែងរកគ្រូពេទ្យមកព្យាបាល។

ទាំងអស់នេះបានក្លាយជាដើមហេតុដែលធ្វើឱ្យ Choi Young បានធ្វើដំណើរឆ្លងពេលវេលាពីសម័យ Goryeo មកជួយនឹង Yoo Eun Soo សម្តែងដោយ Kim Hee Sun រួចនាំយកគ្រូពេទ្យកែសម្ផស្សរូបនេះឆ្លងទៅកាន់សម័យដើមរបស់ខ្លួនវិញ។

ក្រៅពីការដណ្ដើមអំណាច មន្តស្នេហ៍នៃរឿងនេះ គឺជាការប៉ះទង្គិចគ្នារវាងវិទ្យាសាស្រ្តក្នុងលោកទំនើប ជាមួយនឹងជំនឿប្រពៃណីរបស់កូរ៉េ ដែលបង្កើតបានជាទឹកដមនៃភាពផ្អែមល្ហែម ស្នេហាស្រស់បំព្រង និងភាពតានតឹងក្នុងពេលតែមួយ។

៥. Splash Splash Love

ខ្លី តែខ្លឹម! Splash Splash Love ជារឿងភាគដើរតាមដំណើររបស់សិស្សស្រី Dan Bi សម្តែងដោយ Kim Seul Gi ដែលរត់គេចពីសម្ពាធនៃការត្រៀមប្រឡងចូលមហាវិទ្យាល័យ តែរឿងចៃដន្យបែរជាធ្វើឱ្យនាងត្រូវធ្លាក់ចូលទៅក្នុងយុគសម័យ Joseon វិញ។​ នៅទីនោះ Dan Bi បានប្រើប្រាស់ចំណេះដឹងគណិតវិទ្យាពីលោកអនាគត ទៅប្រកួតប្រជែងជាមួយនឹងស្ដេច Lee Do សម្តែង​ដោយ Yoon Doo Joon ដែលជា​អ្នក​ពូកែ​គណិតវិទ្យានាសម័យបុរាណ រហូតយកឈ្នះបេះដូងរបស់លោក។

ដ្បិតមានត្រឹមតែ ២វគ្គក៏ពិតមែន តែ Splash Splash Love ជាសាច់រឿងដែលមានគ្រប់រសជាតិ មិនថាភាពអស្ចារ្យនៃដំណើរឆ្លងពេលវេលា ស្នេហាផ្អែមល្ហែមដែលនឹកស្មានមិនដល់ និងការពិតដែលល្វីងជូរចត់ នៅពេលដែលត្រូវជ្រើសរើសថានឹងត្រូវរស់នៅក្នុងពិភពណាមួយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *