ថ្មីៗនេះ អតីតសមាជិកក្រុមតូច Small World Small Band លោក រៀម សុខភិរម្យ បានចូលរួមបកស្រាយបទចម្រៀងចំណងជើងថា «នេះគឺវេលាយើង» ឬ «THIS IS OUR TIME» ជាមួយអតីតក្រុមតូច ២រូបផ្សេងទៀត គឺលោក ម៉ម ពេជ្ជរិទ្ធ និងលោក រ៉ុង សុភីដេវីដ ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


បទ «នេះគឺវេលាយើង» ឬ «THIS IS OUR TIME» ផលិតដោយ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia ក្នុងយុទ្ធនាការ #BeyondTheGames ដើម្បីចូលរួមពោរពេញទៅដោយមោទកភាព នៃភាពជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងចែករំលែកភាសាបេះដូងសម្រាប់កម្ពុជាជូនអត្តពលិកគ្រប់ៗរូប។
បន្ថែមពីលើចំណងដៃបទចម្រៀងថ្មីក្នុងពិធីបើកស៊ីហ្គេមហើយនោះ សិល្បករ និងជាកីឡាករ រៀម សុខភិរម្យ ក៏បានបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ លើវិញ្ញាសារ «បាល់ទាត់លើតុឯកត្តជនបុរស» ដោយយកឈ្នះទៅលើកីឡាករឥណ្ឌូណេស៊ី។




ក្រោយដណ្តើមបានមេដាយមាស អត្តពលិក រៀម សុខភិរម្យ បានបង្ហោះសារដ៏មានអត្ថន័យ ៧ ចំណុច ផ្សារភ្ជាប់ពីលោក កីឡា និងវិស័យចម្រៀង។ ៧ ចំណុចនោះរួមមាន៖
-កាន់តែលំបាក វាកាន់តែផ្តល់អត្ថន័យដល់ខ្ញុំ។
-វគ្គផ្តាច់ព្រ័ត្រនេះគឺពិតជាតានតឹង តាងតឹងខ្លាំងមែនទែន តែបើវាតានខ្លាំងអ៊ីចឹងហើយ យើងអាចធ្វើបានវាពិតជាវិសេសវាសាលណាស់សម្រាប់ខ្ញុំ។
-មើលទៅប្រហែលជាពីរជីវិតទៀតមិនទាន់ភ្លេចផង។
-សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយផតពោះជាមួយខ្ញុំទម្រាំចប់ការប្រកួត ពិតជាអរគុណខ្លាំងណាស់
មេដាយមាសមួយនេះគឺសម្រាប់បងប្អូនខ្មែរទាំងអស់គ្នា មិនជារបស់ខ្ញុំតែម្នាក់គត់ទេ
-ឈាមកីឡាបានរត់ពេញសរសៃរឈាមខ្ញុំជាច្រើនឆ្នាំមកហើយ
-ខ្ញុំដឹងថាសិល្បៈគេពេញនិយមជាងកីឡា ខ្ញុំក៏ចាប់ផ្តើមការងារសិល្បៈដើម្បីអាចអោយខ្ញុំអាចលើកស្ទួយកីឡាតាមរយៈតន្ត្រី
-ខ្ញុំជឿថាកម្ពុជាមានធនធានមនុស្ស ប្អូនៗជំនាន់ក្រោយល្អៗច្រើនទៀត គ្រាន់តែពួកគាត់អាចនឹងមិនទាន់មានឱកាសដូចជារូបខ្ញុំ៕























Account
Security
Favourite Content