បង្ហាញតារាកូរ៉េដែលរកប្រាក់ចំណូលបានច្រើនជាងគេគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២២

ស្ថិតិពី TMI News បានបង្ហាញឱ្យដឹងពីតារាកូរ៉េដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅ ប្រទេសកូរ៉េក្នុងឆមាសទីមួយនៃឆ្នាំ ២០២២។ ក្នុងនោះអ្នកដែលរកបានច្រើនបំផុតគឺមានចំនួនដល់ជិត ៣០ លានដុល្លារអាមេរិក។ តោះទៅមើលថាជានរណាខ្លះ?

១.Lim YoungWoo

លោកជាតារាចម្រៀងទោលម្នាក់ដែលមានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកូរ៉េ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ នេះ លោកអាចរកចំណូលបាន ២៨.៦ លានដុល្លារអាមេរិកពីការលក់អាល់ប៊ុម ការប្រគុំតន្រ្តី និងការចូលរួមកម្មវិធីផ្សេងៗ។​ មែនទែនទៅ អាល់ប៊ុមមានចំណងជើងថា“IM HERO”របស់លោកដែលចេញនៅដើមខែឧសភា ឆ្នាំនេះ លក់ចេញបានរាប់លានបន្ទះក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ។ សមិទ្ធិផលនេះមានតារា Kpopតិចតួចណាស់ដែលអាចធ្វើបាន។

២.BTS

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមចម្រៀងបរុសBTS ស្ថិតក្នុងលំដាប់កំពូលនៃសិល្បករអាចរកប្រាក់ចំណូលបានខ្ពស់បំផុត។រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលជាមធ្យមរបស់សមាជិកម្នាក់ៗគឺប្រហែល ២៦.៨ លានដុល្លារអាមេរិក។ ប្រាក់ចំណូលរបស់ BTS បានមកពីការប្រគុំតន្ត្រីWorld Tour ការលក់អាល់ប៊ុម និងការផ្សាយពាណិជ្ជកម្មជាមួយប្រេនល្បីៗ។ អាល់ប៊ុម Proof ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា កន្លងទៅក៏បានក្លាយជាអាល់ប៊ុមក្រុមKpopដែលលក់ដាច់បំផុតក្នុងឆ្នាំ ២០២២ ជាមួយនឹងចំនួនជាង ២.៧ លានបន្ទះនៅសប្តាហ៍ដំបូង។

៣.Jun JiHyun

ទោះបីជាមិនមានខ្សែភាពយន្តនិងរឿងភាគចេញផ្សាយនៅដើមឆ្នាំនេះJun Ji Hyun នៅតែស្ថិតក្នុងចំណោមតារាកូរ៉េដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២ ដោយនាងអាចរកចំណូលបានជាង ១០ លានដុល្លារអាមេរិកពីការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មអចលនទ្រព្យ។ ក្នុងរយៈពេលត្រឹមតែ ៦ ខែដំបូងនៃឆ្នាំនេះ រូបនាងបានចុះកុងត្រាផ្សាយពាណិជ្ជកម្មចំនួន ២២ ប្រេនដូចជាម្ហូបអាហារ ម៉ូដ ផលិតផលសម្រស់ជាដើម។

៤.Ma DongSeok   

លោកជាតារាសម្ដែងកូរ៉េម្នាក់ដែលលេចមុខក្នុងខ្សែភាពយន្ដល្បីៗជាច្រើន រួមទាំងខ្សែភាពយន្ដហូលីវូដផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវគេចាត់ទុកជាតារាម្នាក់ដែលជោគជ័យក្នុងវិស័យភាពយន្ដខ្លាំង និងមានតម្លៃខ្លួនថ្លៃគួរសម។ ខ្សែភាពយន្ដ “The Roundup” របស់លោកបានបំបែកកំណត់ត្រានៃការលក់សំបុត្រ ដោយលក់លើសពី ១០ លានសំបុត្របន្ទាប់ពីការចេញផ្សាយត្រឹមតែ ២៥ ថ្ងៃប៉ុណ្ណោះ។ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ លោកអាចរកប្រាក់ចំណូលជិត ១០ លានដុល្លារអាមេរិក។

៥.Lee ByunHun

លោកជាតារាសម្ដែងជើងចាស់ម្នាក់របស់ប្រទេសកូរ៉េខាងត្បូង និងត្រូវបានមនុស្សជាច្រើនគាំទ្រស្រឡាញ់ចូលចិត្ត។ ការត្រលប់មកវិញក្នុងរឿងភាគថ្មី “Our Blue” ក្រោយពីខកខានលេចមុខក្នុងរឿងភាគអស់រយៈពេលជិត ៤ ឆ្នាំ កាន់តែធ្វើឱ្យលោកទទួលបានការគាំទ្រខ្លាំងជាងមុន និងត្រូវបានគេអញ្ជើញឡើងកម្មវិធីនានា ព្រមទាំងមានជំនួញអចលនទ្រព្យក្នុងដៃទៀត។ លោកអាចរកប្រាក់ចំណូលបានជាង ៦ លានដុល្លារអាមេរិកក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ